ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស្រី កិត្តិសង្គហបណ្ឌិតម៉ែន សំអន៖ ទទួលជួបលោក ដូ វ៉ាន់ចៀន គណៈប្រតិភូមិរណសិរ្សវៀតណាម សម្តែងការគួរសម និងពិភាក្សាការងារ

161

ភ្នំពេញ៖ លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម បានអញ្ជើញទទួលជួបគណៈប្រតិភូវៀត ណាមដឹកនាំដោយ លោក ដូ វ៉ាន់ចៀន(Do Van Chien) គណៈលេខាមជ្ឈឹមបក្សកម្មុយនិស្តវៀតណាម និងជាប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម នៅទីស្តីការក្រសួង នៅរសៀលថ្ងៃព្រហស្បតិ៍១៥រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ។

ក្នុងឱកាសនោះលោកស្រី កិត្តិសង្គហបណ្ឌិតបានមានប្រសាសន៍ថា ៖ ឆ្នាំនេះ ជាឆ្នាំមិត្តភាព នៃថ្ងៃបង្កើតទំនាក់ទំនងការទូត រវាងប្រទេសយើងទាំងពីរ (២៤ មិថុនា ១៩៦៧ – ២៤ មិថុនា ២០២២) ហើយប្រទេសទាំងពីរក៏បានរៀបចំព្រឹត្តិការណ៍ជាច្រើនក្នុងការចូលរួមអបអរសាទរនូវចំណងសាមគ្គីភាពនៃប្រទេសទាំងពីរ ។

ទំនាក់ទំនងប្រទសទាំងពីរក៏បានរីកចម្រើនជាប្រចាំ ជាពិសេស នៅក្នុងដំណាក់កាលដែល ប្រទេសជាតិមានសន្តិ ភាព ស្ថិរភាព និងការអភិវឌ្ឍបានធ្វើឱ្យទំនាក់ទំនងទ្វេភាគីបានស្តែងចេញ ជាផ្លែផ្កាលើគ្រប់វិស័យ ពីវិស័យនយោបាយ រហូតដល់វិស័យ សេដ្ឋកិច្ច សង្គមកិច្ច ទេសចរណ៍ វប្បធម៌ និងវិទ្យាសាស្ត្រជាដើម។ ទន្ទឹមនោះទំនាក់ទំនងពាណិជ្ជកម្មរវាង ប្រទេសទាំងពីរកាន់តែមានការកើនឡើងជាលំដាប់ផងដែរ ។

ជាការឆ្លើយតប លោក ដូ វ៉ាន់ចៀន បានវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់កម្ពុជា និងបានកោតសសើរអំពីការរីកចម្រើនរបស់ ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងបានអបអរសាទរចំពោះជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នាពេលថ្មីៗនេះ ។

លោកស្រីកិត្តិសង្គហបណ្ឌិត ក៏បានជូនពរឲ្យគណៈប្រតិភូស្នាក់នៅ ទទួលបានសុខសុវត្ថិភាព ក្នុងអំឡុងពេលបំពេញបេសកកម្មនៅព្រះរាជាណាចក្រកម្ពុជា៕ សំរិត

អត្ថបទដែលជាប់ទាក់ទង