ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការរាប់ថយក្រោយសម្រាប់ ទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេម នៅសល់២៨០ថ្ងៃទៀត

448

ភ្នំពេញ៖គិតត្រឹមថ្ងៃទី២៩កក្កដានេះការរាប់ថយក្រោយសម្រាប់ការទទួលធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣នៅកម្ពុជានៅសល់ពេលតែ២៨០ថ្ងៃទៀតប៉ុណ្ណោះ ។
ដោយឡែកសម្រាប់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះដែរនោះគឺនៅសល់៣០៩ថ្ងៃ ។ជាមួយនឹងេពេលកវេលាដែលនៅសេសសល់ប៉ុណ្ណេះកម្ពុ
ជាបានត្រឿមខ្លួនស្ទើរតែរួចរាល់អស់ទៅហើយសម្រាប់ការធ្វើជាម្ចាស់ផ្ទះជាលើកដំបូងនេះ។
បណ្ដាប្រទេសជាសមាជិកសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍បានកោតសរសើរកម្ពុជាពីការ
ត្រៀមខ្លួនបានល្អទាំងហេដ្ឋារចនាសម្ព័ន្ធ ពីការត្រៀមបដិសណ្ឋារកិច្ច ជាមួយនឹងការដាក់ចេញ
នូវប្រភេទកីឡាសម្រាប់ការប្រកួតក៏សមល្មមក្នុងថានៈជាម្ចាស់ផ្ទះលើកដំបូង ។

ទោះបីជាយ៉ាងនេះក៏ដោយក៏កម្ពុជាមិនព្រងើយកន្ដើយដែរគឺនៅតែបន្តធ្វើការដោយ
ប្រុងប្រយ័ត្នជាមួយគណៈកម្មការជំនាញនានារបស់គណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ
២០២៣(CAMSOC)។
សម្រាប់ឆ្នាំ២០២៣ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនោះត្រូវបានសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍អនុម័តលើ៣៩ប្រភេទកីឡាបូកនឹងប្រភេទកីឡាសម្ដែង(Demonstrtion Sport)មួយប្រ
ភេទសរុប៤០ប្រភេទកីឡា ។

ប្រភេទកីឡឲដែលបានអនុម័តរួចហើយនោះមាន៖
=ប្រភេទកីឡាចំណាត់ថ្នាក់ទី១មាន៖អត្តពលកម្ម(Track&Fieldនិងម៉ារ៉ាតុង),ហែលទឹក(ហែល
ទឹក លោតទឹក និង បាល់ទឹក)។
=ប្រភេទកីឡាចំណាត់ថ្នាក់ទី២៖វាយសី បាល់បោះ (៥នាក់ទល់៥នាក់ និង៣នាក់ទល់៣នាក់) ប៊ីយ៉ាស្នូកឃ័រ ប្រដាល់សកល ប្រណាំងទូប្រពៃណី អុក(អុកចត្រង្ក និង អុកចិន) គ្រីឃីត ទោ
ចក្រយាន(កង់គួក និង កង់ភ្នំ) កីឡារាំ បាល់ទាត់ គុនដាវ ហែលទឹកជើងទា វាយកូនហ្គោល
កាយសម្ព័ន្ធ (Aerobic and Artistic) ហុកគី(ក្នុងសាល និងក្រៅសាល)យូដូ ការាតេ ប្រដាល់គុនខ្មែរ ប៉េតង់ ទូកក្តោង សីដក់ (សីដក់ និង សីឈិនឡូន) បញ្ចសីលា សូហ្វតិន្នីស
វាយកូនឃ្លីលើតុ តេក្វាន់ដូWT(World Taekwondo) វាយកូនបាល់ ទ្រីយ៉ាត្លុង(រួមទាំងអាគ័រត្លុង
និងឌូអាត្លុង) បាល់ទះ(ក្នុងសាល និងលើឆ្នេរខ្សាច់) លើកទម្ងន់ ចំបាប់ វូស៊ូ។

=ប្រភេទកីឡាចំណាត់ថ្នាក់ទី៣៖កាយវប្បកម្ម កីឡាអេឡិចត្រូនិក កីឡាFloorball ម៉ូតូទឹក យុទ្ធ
គុនចម្រុះ(គុនល្បុក្កតោ Arnisរបស់ហ្វីលីពីន ជឺជិកស៊ូ Kick-Boxing យុទ្ធគុនចម្រុះកូរេITF វ៉ូវីណាម និង កីឡាឧបសគ្គ។
=កីឡាសម្ដែង(Demonstration Sport)៖ដែលមានជាលើកដំបូងគឺកីឡាTeqballជាកីឡាបាល់មួយ
ប្រភេទលេងលើតុកោងដោយរួមបញ្ជុលនូវរបៀបលេងកីឡាបាល់ទាត់ និងវាយកូនឃ្លីលើតុ។
នៅមានកីឡាចំនួន៥ប្រភេទទៀតដែលកំពុងតែពិចារណារួមមានកីឡាបាញ់កាំភ្លើង
កីឡាKurash កីឡាកាយសម្ព័ន្ធវិញ្ញាសា Rythmic អុកអន្តរជាតិ និង កីឡាបាញ់ធ្នូ៕

អត្ថបទដែលជាប់ទាក់ទង