ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខណ្ឌបឹងកេងកង បើកកិច្ចប្រជុំក្រុមប្រឹក្សាខណ្ឌ ដោយអនុម័តប្រាក់រង្វាន់លើកទឹកចិត្តដល់មន្រ្តី.បុគ្គលិក

261

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី២៩ខែកក្ដដាឆ្នាំ២០២២នេះរដ្ឋបាលខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញបានបើកកិច្ចប្រជុំសាមញ្ញ លើកទី៣៨ នៃអាណត្ដិទី៣ របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញ។

កិច្ចប្រជុំក្រុមប្រឹក្សាខណ្ឌបឹងកេងកងនៅថ្ងៃនេះប្រព្រឹត្តឡើងក្រោមអធិបតីភាពលោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង និង លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង ដោយមានការអញ្ជើញចូលរួមពី សមាជិក~សមាជិកាក្រុមប្រឹក្សាខណ្ឌ និង អស់លោក.លោកស្រីអភិបាលរងខណ្ឌ បឹងកេងកង.លោកនាយក-នាយករងរដ្ឋបាលខណ្ឌ ការិយាល័យចំណុះ~ជំនាញជុំវិញខណ្ឌ ចៅសង្កាត់ទាំង7នៃខណ្ឌបឹងកេងកងព្រមទាំងមន្ដ្រីពាក់ព័ន្ធពោលគឺមន្រ្តីជំនាញ.មន្រ្តីចំណុះនៃរដ្ឋបាលខណ្ឌបឹងកេងកង រាជធានីភ្នំពេញចូលរួមស្ដាប់និងទទួលផែនការសម្រាប់យកទៅអនុវត្តន៍ផងដែរ។

កិច្ចប្រជុំក្រុមប្រឹក្សាខណ្ឌបឹងកេងកងនៅពេលព្រឹកនេះដោយលើកយករបៀបវារៈកិច្ចប្រជុំមាន៖
ទី១. ពិនិត្យ និងអនុម័តសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣៧ របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង អាណត្ដិទី៣។
ទី២. ពិនិត្យ និងអនុម័តសេចក្ដីព្រាងរបាយការណ៍ប្រចាំខែកក្កដា និងទិសដៅការងារប្រចាំខែ សីហា ឆ្នាំ២០២២ របស់រដ្ឋបាលខណ្ឌបឹងកេងកង។

ទី៣. ពិនិត្យ និងអនុម័តបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រីរាជការ បុគ្គលិក របស់រដ្ឋបាលខណ្ឌបឹងកេងកង ប្រចាំខែកក្កដា ឆ្នាំ២០២២ និង ទី៤. បញ្ហាផ្សេងៗផងដែរ។

ក្នុងនោះមន្រ្តីរាជការ.បុគ្គលឹកដែលបម្រើការងារដ៏សកម្មនៅរដ្ឋបាលនៅខណ្ឌបឹងកេងកងបានសម្ដែងនូវទឹកចិត្តសប្បាយរីករាយខណៈពេលកិច្ចប្រជុំក្រុមប្រឹក្សាខណ្ឌបឹងកេងកងដោយបានពិនិត្យ និង អនុម័តដោយបែងចែកនូវប្រាក់រង្វាន់លើកទឹកចិត្តដល់ពួកគាត់ហើយលើសពីនេះទៀតនោះលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងជានិច្ចកាលតែងតែផ្ដល់នូវកម្លាំងកាយ.កម្លាំងចិត្តដល់កូនចៅក្រោមឱវាទនៃវប្បធម៌ចែលរំលែកដោយរៀបចំពិសាអាហារសាមគ្គី និង ផ្ដល់ថវិកាជាហូហែរពិសេសនៅពេលកូនចៅជួបការលំបាក់ទាំងផ្នែកជីវភាព និង ពេលមានជម្ងឺដង្កាត់ផ្សេងៗផងដែរ។ល។និង។ល។

អត្ថបទដែលជាប់ទាក់ទង