ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក​ Xi​ Jinping​ ​ព្រមាន​អាមេរិក កុំ​ប្រឡែង​នឹង​ភ្លើង​ចំពោះ​បញ្ហា​កោះ​តៃវ៉ាន់​

168

 

បរទេស ៖ សារព័ត៌មាន Reutersបានចេញផ្សាយថា​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ មេដឹកនាំ​ចិន​ លោក​ Xi​ Jinping​ បាន​ព្រមាន​កុំ​ប្រឡែង​នឹង​ភ្លើង​ចំពោះ​បញ្ហា​កោះ​តៃវ៉ាន់​ នៅ​ក្នុង​ការ​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ Joe​ Biden​ ដោយ​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​របស់​ទីក្រុង​ប៉េ​កាំ​ង​ អំពី​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​សភា​សហរដ្ឋអាមេរិក​លោកស្រី​ Nancy​ Pelosi​ ដែល​អាច​កើត​មាន​ទៅ​កាន់​កោះ​ដែល​ទាមទារ​ដោយ​ចិន​។​

​ក្រសួងការបរទេស​ចិន​បាន​ដកស្រង់​សម្តី​លោក​ Xi​ Jinping​ ដែល​បាន​ប្រាប់​លោក​ Biden​ នៅ​ក្នុង​ការ​សន្ទនា​លើក​ទី​ ០៥​ ថា​ “​អ្នក​ដែល​ប្រឡែង​នឹង​ភ្លើង​នឹង​ត្រូវ​វិនាស​ដោយសារ​វា​”​។​ “​ដោយ​សង្ឃឹមថា​ អា​មេ​រិ​ក​នឹង​យល់​ឃើញច្បាស់​អំពី​រឿង​នេះ​”​។​

​លោក​ Xi​ Jinping​ បាន​និយាយ​ថា​ ទីក្រុង​វ៉ា​ស៊ី​ន​តោន​គួរតែ​គោរព​តាម​ “​នយោបាយ​ចិន​តែ​មួយ​”​ ហើយ​បាន​សង្កត់ធ្ងន់​ថា​ ប្រទេស​ចិន​ប្រឆាំង​ដាច់ខាត​ចំពោះ​ឯករាជ្យ​ភាព​របស់​តៃវ៉ាន់​ និង​ការ​ជ្រៀតជ្រែក​ពី​ខាងក្រៅ​។​

​សេត​វិមាន​បាន​និយាយ​ថា​ លោក​ Biden​ បាន​ប្រាប់​លោក​ Xi​ Jinping​ ថា​ គោលនយោបាយ​របស់​សហរដ្ឋអាមេរិក​ចំពោះ​តៃវ៉ាន់​មិន​ផ្លាស់​ប្តូរ​ទេ​ ហើយ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ប្រឆាំង​យ៉ាង​ខ្លាំង​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​ឯកតោភាគី​ដើម្បី​ផ្លាស់​ប្តូរ​ស្ថានភាព​បច្ចុប្បន្ន​ ឬ​ធ្វើ​ឲ្យ​ខូច​ដល់​សន្តិភាព​ និង​ស្ថិរភាព​នៅ​ទូ​ទាំង​ច្រក​សមុទ្រ​តៃវ៉ាន់​ ៕

អត្ថបទដែលជាប់ទាក់ទង