ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចនគរបាល បង្រ្កាបករណីលួចម៉ូតូ នៅស្រុកបវេលចំនួន០១ករណី ឃាត់ខ្លួនមុខសញ្ញាចំនួន០១នាក់

239

បាត់ដំបង៖ កាលពីថ្ងៃទី៣០ខែកក្កដាឆ្នាំ២០២២វេលាម៉ោង ១២និង០៤នាទីនៅចំណុចភូមិអូរ ជ្រៅសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ អនុវត្តតាមការណែនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមជាមួយយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ទោ ភួងចន្ទ័តារា ស្នងការរង ជំនួយការដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងដោយបានការសម្របសម្រួលលេីនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ផងនោះលោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទ័ណ្ឌកម្រិតស្រាល ដឹកនាំកម្លាំងជំនាញ និងកម្លាំងបង្ការបង្រ្កាប រួមសហការ លោកឧត្ដមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនិងលោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបបវេល ព្រមទាំងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដែលដឹកនាំដោយលោក វរសេនីយ៍ ឯក សៅ សារឿន ជាអធិការ ចុះប្រតិបត្តិការបង្ក្រាបករណីលួច ( យកម៉ូតូ ) ០១ ករណី និងបានធ្វេីការនាំខ្លួនជនសង្ស័យ ០១ នាក់ ឈ្មោះ ផល រិទ្ធិ ហៅ ខ្លាភេទប្រុសអាយុ៣២ ឆ្នាំ មានទីលំនៅមិនពិតប្រាកដ មកកាន់ស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង ។

សូមជម្រាបជូនថាកាលពីថ្ងៃទី២៧ ខែ កក្កដា ឆ្នាំ ២០២២ វេលាម៉ោង ប្រមាណ ២១និង១០នាទី នៅចំណុចក្រុមទី០១ ភូមិបវេល១ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ជនសង្ស័យខាងលេី បានធ្វេីសកម្មភាព ចូលលួចយកម៉ូតូ ០១ គ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ ខ្មៅ ស៊េរី ឆ្នាំ ២០២២ លេខតួ-ម៉ាស៊ីន 6206406 ពាក់ស្លាក លេខ កំពង់ចាម 1AB-7749 ដែលជារបស់ជនរងគ្រោះឈ្មោះ ឆុន រីមឆេង ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅ ភូមិគឹងណាយ ឃុំគឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បច្ចុ ប្បន្នមកស្នាក់នៅបណ្តោះអាសន្នភូមិប វេល១ ឃុំបវេលស្រុកបវេលខេត្តបាត់ដំបង រួចគេចខ្លួនបាត់ រហូតដល់ថ្ងៃខែឆ្នាំ ខាងលេី ទេីបកម្លាំងសមត្ថកិច្ចសហការគ្នាឃាត់ខ្លួនជនសង្ស័យបាន ។

វត្ថុតាងដកហូតរួមមាន៖
– ម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅស៊េរីឆ្នាំ ២០១៩ គ្មានស្លាកលេខ០១ គ្រឿង
– ម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅស៊េរីឆ្នាំ២០២២គ្មានស្លាកលេខ ០១គ្រឿង(ជារបស់ជនរងគ្រោះ ) ។

បច្ចុប្បន្នករណីនេះកម្លាំងជំនាញកំពុងកសាងសំណុំរឿបញ្ជូនទៅតុលាការអនុវត្តតាមច្បាប់រីឯម៉ូតូបានប្រគល់ជូនម្ចាស់វិញហេីយ៕

អត្ថបទដែលជាប់ទាក់ទង