ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាចំនួន១២ប្រភេទ ត្រូវបានអនុម័តសម្រាប់ អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

126

ភ្នំពេញ៖កីឡាចំនួន១២ប្រភេទត្រូវបាន៖ក្រុមប្រឹក្សាសហព័ន្ធកីឡាជនពិការអាស៊ីអាគ្នេយ៍បានសម្រេចជាផ្លូវការក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ឯកឧត្តមវ៉ាត់ ចំរើនអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានិងជាអគ្គ
លេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣បាន
ធ្វើបទបង្ហាញស្តីពីការត្រៀមខ្លួនធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣នៅរាជធានីភ្នំពេញប្រទេសកម្ពុជាដល់ដល់កិច្ចប្រជុំក្រុមប្រឹក្សាភិបាលសហព័ន្ធកីឡាជនពិការអាស៊ីអាគ្នេយ៍ នៅសណ្ឋាគារ Swiss BelHotel ក្នុងទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី។

ឯកឧត្តមបានបញ្ជាក់ថាការធ្វើបទបង្ហាញក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសហព័ន្ធកីឡាជនពិការអាស៊ានព្រឹកនេះបានសម្រេចជាផ្លូវការនូវចំនួនកីឡា១២ប្រភេទសម្រាប់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ដែលប្រទេសកម្ពុជាទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ។ក្រៅពីកីឡាទាំង១២ប្រភេទដែលត្រូវបានអនុម័តជាផ្លូវការក៏នៅមានកីឡាខ្លះទៀតត្រូវបានដាក់សម្រាប់ការ
ពិចារណា។

កីឡាទាំង១២ដែលត្រូវបានអនុម័តជាផ្លូវការគឺ ប៊ូស្យា បាល់ទាត់៥ម្ខាង (ចលករខួរក្បាល) បាល់បោះពិការភ្នែក វាយសី វាយកូនឃ្លីលើតុ បាល់ទះអង្គុយ អុក បាល់ទាត់៧ម្ខាង (ចលករខួរក្បាល) អត្តពលកម្ម ហែលទឹក លើកទម្ងន់ និងបាល់បោះជិះរទេះ។
តាមការគ្រោងទុក កម្ពុជានឹងទទួលរៀបចំការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០៣-០៩ ខែមិថុនា នៅរាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង