ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចឃាត់ខ្លួនឪពុកម្នាក់ បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ករណីស្លាប់កុមារអាយុ ៥ខែ

180

ភ្នំពេញ៖ កាលពីថ្ងៃទី៣០ ខែកក្កដា ក្មេងប្រុសឈ្មោះធី ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីពេទ្យបង្អែកខេត្តកំពង់ស្ពឺ ហើយក៏បានបានបញ្ជូនទៅទទួលការព្យាបាលបន្តនៅមន្ទីពេទ្យគន្ធបុប្ផា រាជធានីភ្នំពេញ ក៏ប៉ុន្តីកុមារឈ្មោះធី អាយុត្រឹមតែ៥ខែ មិនបានទៅដល់មន្ទីពេទ្យឡើយ។ ក្មេងប្រុសរងគ្រោះបានស្លាប់នៅតាមផ្លូវ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២។

អង្គភាពការពារកុមារ (CPU) បានទទួលដំណឹងអំពីករណីនេះ ហើយបានបញ្ជូនក្រុមការងារស៊ើបអង្កេតបទល្មើសឃាតកម្ម (HIT) និងក្រុមការងារបច្ចេកទេសវិទ្យាសាស្រ្ត (FST) ដោយមានកិច្ចសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចុះទៅពិនិត្យកន្លែងកើតហេតុស្ថិតនៅក្នុងស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

ម្តាយរបស់សាកសពបានដាក់ពាក្យបណ្តឹងនៅអធិការដ្ឋានស្រុក ដោយបានរៀបរាប់ថាកុមាររងគ្រោះតែងតែរងនូវការហឹង្សា ហើយនៅថ្ងៃទី៣០ គាត់បានចេញទៅស្ទូងស្រូវ ហើយពេលដែលត្រលប់មកផ្ទះវិញ ក៏បានឃើញកុមារមានអការៈមិនស្រួល និងមានរបួសមួយចំនួន ហើយក៏បានបញ្ជូនទៅមន្ទីពេទ្យដើម្បីទទួលការព្យាបាល ក៏ប៉ុន្តែមិនទាន់ពេល។

ការពិនិត្យកោសល្យវិច័យទៅលើសាកសពត្រូវបានធ្វើឡើង ហើយពេលនោះទើបមន្ត្រីជំនាញបានឃើញពីភាពឃោឃៅពិតប្រាកដដែលបានប្រព្រឹត្តទៅលើកុមារនេះ។ កុមាររងគ្រោះបានរងរបួសធ្ងន់ធ្ងរជាច្រើនដែលមិនអាចកើតឡើងដោយចៃដន្យ ហើយរបួសទាំងនេះជាមូលហេតុបង្កអោយស្លាប់។ ចំណុចដែលមន្ត្រីជំនាញបានកត់សំគាល់គឺស្នាមរបួស, សម្លាក, ស្នាមរលាក និងរបួសបាក់ឆ្អឹង ជាច្រើននៅលើដងខ្លួន ដែលបង្ហាញពីទារុណកម្មដែលបានប្រព្រឹត្តទៅលើកុមាររងគ្រោះនៅក្នុងរយៈពេលយ៉ាងខ្លីនេះ ហើយជាចុងក្រោយក៏ឈានទៅដល់ការស្លាប់។

បុរសអាយុ ២៩ឆ្នាំម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ហើយនឹងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺនៅក្នុងថ្ងៃនេះ ដើម្បីទទួលទោសពីបទឃាតកម្មដោយចេទនា និងបទល្មើសទារុណកម្មទៅលើកុមារ។

អង្គភាពការពារកុមារ (CPU) បានប្តេជ្ញាដើម្បីបញ្ឈប់រឿងហេតុរបស់កុមាររងគ្រោះនេះ មិនអោយកើតឡើងទៅលើកុមារដទៃនៅថ្ងៃមុខ។ អង្គភាពការពារកុមារ (CPU) នឹងចាប់ផ្តើមធ្វើការសិក្សាស្រាវជ្រាវ និងសហការជាមួយអន្តរក្រសួង និងរាយការណ៍ជូនរាជរដ្ឋាភិបាលកម្ពុជា អំពីមធ្យោបាយឆ្លើយតបដើម្បីបញ្ឈប់រឿងទាំងនេះ និងធ្វើយុទ្ធនាការប្រឆាំងអំពើហឹង្សាលើកុមារ នៅតាមសហគមន៍នាៗ។

នេះគឺជាការស្លាប់ដ៏រន្ធត់, ព្រៃផ្សៃមួយរបស់កុមារអាយុ ៥ខែ ដែលអង្គភាពការពារកុមារ (CPU) មិនអាចបំភ្លេចបាន។

អត្ថបទដែលជាប់ទាក់ទង