ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមកីឡារបស់ អង្គភាពកីឡានគរបាលជាតិកម្ពុជា ឈ្នះ៣៣គ្រឿង ពីការប្រកួត World Police & Fire Games 2022 នៅហូឡង់

183

ភ្នំពេញ៖នៅថ្ងៃទី២ខែសីហាឆ្នាំ២០២២ក្រុមកីឡាករកីឡាការិនីរបស់អង្គភាពកីឡានគរបាលជាតិកម្ពុជាបានមកដល់ប្រទេសកម្ពុជាវិញហើយដោយនាំយកមកនូវ មេដាយចំនួន៣៣ គ្រឿងជូនជាតិមាតុភូមិនិងអង្គភាពនៃព្រឹត្តិការណ៍កីឡានគរបាលនិងកងពន្លត់អគ្គិភ័យពិភពលោក លើកទី១៩ ឆ្នាំ២០២២ “The 19th World Police and Fire Games 2022” នៅទីក្រុង Rotterdam ប្រទេសហូឡង់ ។

សមិទ្ធិផលដែលទទួលបានលើកនេះអង្គភាពកីឡានគរបាលជាតិកម្ពុជាចម្រាញ់ជ្រើសរើសកីឡាករ កីឡាការិនីដែលមានសមត្ថភាពខ្ពស់និងខិតខំប្រឹងប្រែងយកចិត្តទុកដាក់ហ្វឹក
ហាត់អស់ពីកម្លាំងកាយចិត្តយ៉ាងខ្ជាប់ខ្ជួនតាំងពី០៦ខែមុនមកម្ល៉េះដើម្បីត្រៀមទៅចូលរួមព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី១៩ ឆ្នាំ២០២២ (The 19th World Police and Fire Games 2022) នៅទីក្រុង Rotterdam ប្រទេសហូឡង់។

ព្រឹត្តិការណ៍ខាងលើកនេះអង្គភាពបានបញ្ជូនប្រភេទកីឡាចំនួន ៦ប្រភេទទៅចូល រួមដែលក្នុងនោះមានមាន៖ តេក្វាន់ដូ WT(World Taekwondo) វាយសី វាយកូនឃ្លីលើតុ ចំបាប់ យូដូ និងការ៉ាតេ ហើយព្រឹត្តិការណ៍នេះធ្វើឡើងចាប់ពីថ្ងៃទី២២ ដល់៣១ ខែកក្កដា ឆ្នាំ២០២២ ដោយដណ្តើមបានមេដាយចំនួន៣៣គ្រឿង ក្នុងនោះមេដាយមាសចំនួន១៥ គ្រឿង មេដាយប្រាក់ចំនួន៨ គ្រឿង និងមេដាយសំរិទ្ធចំនួន១០គ្រឿង។

ប្រផេទកីឡាយូដូបានមេដាយមាស១ប្រាក់៣និងសំរិទ្ធ១ ។កីឡាចំបាប់បានមេដាយ
មាស៣ប្រាក់១សំរិទ្ធ២ ។យូដូបានមេដាយសំរិទ្ធ៣ វាយកូនឃ្លីលើតុបានមេដាយសំរិទ្ធ១ការា
តាបានមេដាយមាសប្រាក់២សំរិទ្ធ២ ។វាយសីបានមេដាយប្រាក់១សំរិទ្ធ១ តេក្វាន់ដូបានមេ
ដាយមាស៣គ្រឿង។ចំបាប់កាច់ដៃ(Wrist Wrestling)បានមេដាយមាស៦ប្រាក់១ និងប្រភេទ
កីឡាលើកទម្ងន់បានបានមេដាយមាស១គ្រឿង ។

ជាមួយនឹងការដណ្ដើមបានមេដាយនេះដើម្បីជាការលើកទឹកចិត្តក៏មានការដង្ហែរក្បួន
តាមរថយន្ដកាត់តាមមហាវិថីសំខាន់ៗក្នុងរាជធានីភ្នំពេញទៀតផង ៕

អត្ថបទដែលជាប់ទាក់ទង