ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក មាស សុខសេនសាន ៖ កម្ពុជាជំពាក់បំណុលបរទេសជិត ១០ ប៊ីលានដុល្លា មិនស្ថិតក្នុងភាពគួរឲ្យព្រួយបារម្ភនោះទេ

275

 

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា រហូតមកទល់ពេលនេះ ប្រទេសកម្ពុជា បានជំពាក់បំណុលបរទេស ចំនួនសរុប៩,៨១ប៊ីលានដុល្លារអាមេរិក ដែលស្ថា នភាពបំណុលរបស់ប្រទេសកម្ពុជា ស្ថិតនៅក្នុងភាពមិនគួរឱ្យព្រួយបារម្ភនោះទេ។
លោកមាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ” នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ទីស្តីការគណៈរ ដ្ឋមន្ត្រីថា នៅក្នុងត្រីមាសទី១ ឆ្នាំ២០២២នេះ ប្រទេសកម្ពុជាបានព្យាយាម សងបំណុល ត្រលប់ទៅបរទេសវិញមានចំនួន១៨៣លានដុល្លារអាមេរិកពាក់ ព័ន្ធនឹងបំណុលនេះលោកបានបញ្ជាក់ថា៖«ឲ្យតែជិតដល់រដូវកាលបោះឆ្នោតគឺមានការចោទប្រកាន់ថាកម្ពុជាជំពាក់បំណុលគេវ័ន្តក ប៉ុន្តែដល់ពេលហួស រដូវកាលអត់មាន អ្នកនិ យាយ។ ខ្ញុំសុំធ្វើការបកស្រាយថាការ គ្រប់គ្រងរបស់រា ជរដ្ឋាភិបាលចំពោះបំណុល បរទេសគឺ មិនមានអ្វីជាអាថ៌កំបាំងនោះទេ ជាក់ស្តែងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុតែងតែ បកស្រាយ ទាំងការសងគេ នៅខែណា ក៏បង្ហាញ ជំពាក់រដ្ឋណាក៏យើងបង្ហាញនៅក្នុងប្រតិ បត្តិរបស់ខ្លួន»។

លោកថាការជំពាក់បំណុលបរទេសរបស់រាជរដ្ឋាភិបាលកម្ពុជាគឺមិនខ្ចីមកបើកប្រាក់ខែជូនមន្ត្រីរាជការនោះទេគឺយកមកដើម្បីធ្វើការវិនិយោគ ហើយការខ្ចីនេះ រាជរដ្ឋាភិបាលមានល ក្ខខណ្ឌចំនួន៥ ក្នុងការខ្ចីបំណុលពីបរទេស ហើយមាន៥លក្ខខណ្ឌទៀត សម្រាប់ ដាក់ស្នើទៅរដ្ឋសភាដើម្បីអនុម័តនិងជជែកគ្នានៅក្នុងរដ្ឋសភាដើម្បីខ្ចីផងដែរ។

ជាមួយគ្នានោះដែរលោកក៏បានលើកឡើងថាចំពោះបំណុលរបស់កម្ពុជាជំពាក់បរទេសគិតមកដល់ពេលនេះមានចំនួនរហូតដល់់មាន៩.៨១ប៊ីលានដុល្លារអាមេរិក ហើយកម្ពុជាក៏ បានខិតខំក្នុងការសងទៅវិញដោយនៅត្រីទី១ឆ្នាំ២០២២មាន១៨៣លានដុល្លាអាមេរិក៕ សំរិត

អត្ថបទដែលជាប់ទាក់ទង