ឯកឧត្តម ហ៊ុន ម៉ាណែត ៖ វាជាការហួសចិត្តមួយដែលមនុស្សចាស់ម្នាក់គឺលោក សម រង្សី ដែលតាំងខ្លួនជាបញ្ញវ័ន្ត និងជាអ្នកនយោបាយចាស់វស្សា បានធ្វើការវាយប្រហារ មាក់ងាយរូបខ្ញុំដែលជាក្មេងជំនាន់ក្រោយ
ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងថា វាជាការហួសចិត្តមួយដែលមនុស្សចាស់ម្នាក់គឺលោក សម រង្សី ដែលតាំងខ្លួនជាបញ្ញវ័ន្ត និងជាអ្នកនយោបាយចាស់វស្សា បានធ្វើការវាយប្រហារ មាក់ងាយរូបខ្ញុំដែលជាក្មេងជំនាន់ក្រោយ ដោយគ្មានការទទួលខុសត្រូវ មួយលើក ជាពីរលើករួចមកហើយ អំពីរឿងសញ្ញាបត្ររបស់ខ្ញុំ។ ខ្ញុំបានបបួលគាត់ភ្នាល់ប៉ុន្តែគាត់មិនហ៊ានភ្នាល់។
ខ្ញុំស្មានថាការវាយប្រហាររបស់គាត់មកលើក្មេងម្នាក់ដូចជារូបខ្ញុំពីរដងបានល្មមហើយ ប៉ុន្តែខ្ញុំនឹកស្មានមិនដល់សោះ ដោយប៉ុន្មានម៉ោងមុននេះគាត់បានចេញមក វាយប្រហារខ្ញុំរឿងដដែលទៀតដោយគ្មានការខ្មាស់អៀន គ្មានគុណធម៌ និងគ្មានភាពជាចាស់ទុំ ឬជាបញ្ញវ័ន្តម្នាក់ដែលទទួលបានការបណ្តុះបណ្តាលកម្រឹតខ្ពស់ រួមទាំងការបណ្តុះបណ្តាលនៅក្រៅប្រទេសផង។
ជាធម្មតាអ្នករៀនសូត្រ គេមិនដែលមើលងាយអ្នករៀនសូត្រដ៏ទៃទេ វាខុសតែគាត់ម្នាក់នេះ ដែលនិយាយគ្មានការទទួលខុសត្រូវ។ ហ៊ានថាអោយគេ តែមិនហ៊ានទទួលខុសត្រូវចំពោះសម្តីរបស់ខ្លួន🤣
ឬមួយក៍លោក សម រង្សី អស់អ្វីនិយាយហើយ បានជាខំបង្កើតរឿងដើម្បីចាប់យកការទាក់ទាញ កុំអោយគេភ្លេច។ ឬមួយក៏លោកខំប្រឹងវាយប្រហារខ្ញុំ ដើម្បីអោយខ្ញុំផ្តល់តម្លៃអោយលោកតាមរយៈការឆ្លើយតប?🤔 ពីមុខវាយប្រហារឪពុកខ្ញុំ រហូតដល់ឪពុកខ្ញុំគាត់ខ្ជិលនឹងឆ្លើយតបព្រោះគ្មានតម្លៃអ្វីដែលគាត់ត្រូវឆ្លើយតប។ ប្រហែលជាអញ្ចឹងហើយ បានជាឥឡូវលោកបែរជាមកវាយដល់ក្មេងជំនាន់ក្រោយទៀត ដោយសង្ឃឹមថាក្មេងនឹងផ្តល់តម្លៃឆ្លើយតបជាមួយលោក😅
ហេតុដូច្នេះ ខ្ញុំសុំអនុញ្ញាតិបន្តិចដើម្បីបកស្រាយអំពីមូលហេតុអ្វីដែលខ្ញុំបបួលលោក សម រង្សី ភ្នាល់នោះ?៕