ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកយី វាសនាជាប់ឆ្នោត ជាអនុប្រធានសហព័ន្ធកីឡា ជនពិការអាស៊ីអាគ្នេយ៍បន្តទៀត

147

ភ្នំពេញ៖លោកយីវាសនាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាត្រូវបានបោះឆ្នោតបន្តតំណែងជាអនុប្រធានសហព័ន្ធកីឡាជនពិការអាស៊ីអាគ្នេយ៍(APSF)អាណត្តិថ្មីឆ្នាំ២០២២២០២៦នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃសហព័ន្ធកីឡាជនពិការអា
ស៊ាន។

លោកយីវាសនាត្រូវបានបោះឆ្នោតឲ្យបន្តតំណែងជាអនុប្រធានសហ័ន្ធកីឡាជនពិការអាស៊ានទទួលបន្ទុលយុទ្ធសាស្ត្រ និងការអភិវឌ្ឍជាមួយនឹងការគាំទ្រ៩សំឡេងទល់នឹងលោក Admiral Dato Subramaniam Ramanអគ្គលេខាធិការទី១នៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិក
ម៉ាឡេស៊ីដែលទទួល១សំឡេង។

នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនេះ លោក Osoth Bhavilai អាយុ៧១ឆ្នាំបានជាប់ឆ្នោតជាប្រធានសហព័ន្ធកីឡាជនពិការអាស៊ានអាណត្តិថ្មី ឆ្នាំ២០២២-២០២៦។ លោកទទួលបានការគាំទ្រ៧សំឡេងទល់នឹងប្រធានក្រុមប្រឹក្សាប៉ារ៉ាឡាំពិកម៉ាឡេស៊ី Dato Seri Megat D. Shahriman Zaharuddin ដែលទទួលបាន១សំឡេង ។

ជាមួយគ្នានេះ អនុប្រធាន៣រូបផ្សេងទៀតក៏ជាប់ឆ្នោតបន្តសម្រាប់អាណត្តិ ២០២២-២០២៦ គឺលោក Walter Francis K. Torres មកពីប្រទេសហ្វីលីពីនទទួលបន្ទុកគណៈកម្មាធិការកីឡា និងលោក Than Than Htay មកពីប្រទេសមីយ៉ាន់ម៉ាទទួលបន្ទុកគណៈកម្មាធិការវេជ្ជសាស្ត្រ និងវិទ្យាសាស្ត្រកីឡា ហើយលោកSenny Marbunប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកឥណ្ឌូនេស៊ីទទួលបន្ទុក
គណៈកម្មាធិការព័ត៌មាន និងទីផ្សារ។

លោក Charnvit Munikanond របស់ប្រទេសថៃត្រូវបានបោះឆ្នោតជាអគ្គហិរញ្ញិក ហើយលោកស្រីWandee Tosuwanត្រូវបានជាប់ឆ្នោតជាអគ្គលេខាធិការសហព័ន្ធកីឡាជនពិការអាស៊ាន (APSF) ជាថ្មី៕

អត្ថបទដែលជាប់ទាក់ទង