ក្រុមបាល់ទះអង្គុយកម្ពុជា ដណ្ដើមបានមេដាយមាស បន្ទាប់ពីឈ្នះថៃ
ភ្នំពេញ៖ក្រុមបាល់ទះបុរសអង្គុយជនពិការកម្ពុជាកាលពីព្រឹកថ្ងៃច័ន្ទទី៤សីហានេះដណ្ដើមបានមេដាយមាសមួយគ្រឿងបន្ថែមទៀតបន្ទាប់ពីយកឈ្នះក្រុមថៃ៣សិតទល់១សិត ។
នេះជាមេដាយមាសទី៦ហើយដែលកម្ពុជាដណ្ដើមបានក្នុងខណៈដែលលោកយី វាស
នាដែលជានាយបេសកកម្មកម្ពុជាសម្រាប់អាស៊ានប៉ារ៉ាហ្គេមប្ដេជ្ញាថានឹងរកឲ្យបានយ៉ាងតិច
៣គ្រឿងនោះតែពេលនេះសម្រាប់មេដាយមាសកម្ពុជាដណ្ដើមបាន៦គ្រឿងហើយ ។
ជាមួយនឹងមេដាយមាសចំនួន៦គ្រឿងនេះកម្ពុជាបានមេដាយប្រាក់ចំនួន៧គ្រឿងនិង
មេដាយសំរិទ្ធចំនួន៦គ្រឿងសរុបចំនួន១៩គ្រឿង។
ទោះបីជាយ៉ាងនេះក៏ដោយក៏កម្ពុជានៅសល់កីឡាដែលមានសក្ដានុពលមួយចំនួនទៀតដែលត្រូវបន្តប្រកួតហើយក៏នឹងអាចរកបានមេដាយបន្ថែមទៀតផង ។
កាលពីព្រឹត្តិការណ៍អាស៊ានហ្គេមលើកទី៩នៅប្រទេសម៉ាឡេស៊ីកម្ពុជារកបានមេដាយប្រាក់ចំនួន៥គ្រឿង និងសំរិទ្ធ៥គ្រឿងប៉ុណ្ណោះចំពោះអាស៊ានប៉ារ៉ាហ្គេមលើកទី១០នៅហ្វីលីពីនត្រូវបានលុបចោល ។
សម្រាប់ការប្រកួតលើកទី១១នៅឥណ្ឌូនេស៊ីនេះកម្ពុជាបញ្ជូនកីឡាចំនួន១១ប្រភេទក្នុងចំណោម១៤ប្រភេទទៅចូលរួមប្រកួត ៕