ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចោរគាស់ទូរដែករោងចក្រស្បែកជើង ផាណាវ៉េ យកលុយអស់ជិត ៤ម៉ឺនដុល្លារ

156

ភ្នំពេញ ៖​ ចោរមួយក្រុម បានគាស់បំបែកជញ្ជាំងរោងចក្រស្បែកជើង ផាណាវ៉េ ចូលទៅខាងក្នុងបន្ទប់ការិយាល័យ គាស់ទូរដែក យកលុយអស់ជិត ៤ម៉ឺនដុល្លារ ដែលហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើល កាលពី
វេលាម៉ោង៦និង៣០នាទីព្រឹក​ នៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ​២០១៨ ចំណុចរោងចក្រស្បែកជើង យីហោ​ ផាណាវ៉េ ផ្លូវបេតុង ក្រុម១ ភូមិស្រែជំរៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះឈ្មោះ លី ភីង ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិចិន អ្នកគ្រប់គ្រង​ រោងចក្រស្បែកជើង យីហោ ​ផាណាវ៉េ ស្នាក់នៅក្នុងរោងចក្រ ផាណាវ៉េ ភូមិស្រែជំរៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ កាន់លិខិតឆ្លងដែនលេខ EA-9498541 ។ បាត់បង់លុយដុល្លារចំនួន ៣២.០០០ដុល្លារអាមេរិក លុយខ្មែរ ១០.០០០.០០០រៀល ។

សមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុ រកឃើញ ស្នាមគាស់ព្រិលជញ្ជាំង១ប្រឡោះ ហើយនៅកន្លែងកើតហេតុ មានបន្សល់ទុកអង្រឹង១ ខ្សែនីឡុង១ខ្សែ ស្បែកជើងផ្ទាត់ចំនួន៣គូ កាបូបស្ពាយ១ ពណ៌ក្រហម ស្នាមរើកកាយចំនួន៦បន្ទប់ ។
បច្ចុប្បន្នសមត្ថកិច្ច កំពុងស្រាវជ្រាវរកជនសង្ស័យ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង