ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧកញ៉ា សឹង្ហ សំអុល មានអាជ្ញាធរប័ណ្ណរកស៊ីឈើស្របច្បាប់ តែមកខ្លាចកាមេរ៉ាអ្នកកាសែតទៅវិញ

75

ខេត្តមណ្ឌលគិរី៖ បច្ចុប្បន្នឧកញ៉ា សឹង សំអុល ​​​​​​​​ដែលជាប្រធានក្រុមហ៊ុនមួយ បានទទួលអាជ្ញាប័ណ្ណស្របច្បាប់ ពីរាជរដ្ឋាភិបាល ក្នុងការកាប់ឈើ ដឹកឈើ ក្នុងតំបន់ភូមិភាគឦសាន។ ​​​​​​​​​​​គាត់ បា​​​​​​​​​​​​នប្រើប្រាស់កង​​​​​​​​​​​​​​កម្លាំង ប្រដាប់​​​​​​​​​​​​​​អាវុធ ក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ងសន្តិសុខ ដើម្បីការពារក្បូន ដឹកជញ្ជូនឈើនេះ​​​​​​​​​ ចេញទៅប្រទេសវៀតណាម។ ​​​​​​​​

ពាក់ព័ន្ធឧកញ៉ាមេឈ្មួញឈើនេះ មានសេចក្តីរាយការណ៍ពីស្រុកកោះញែក បានឲ្យដឹងថា សកម្មជនការពារព្រៃឈើបីនាក់ នឹងអ្នកយកព័ត៌មានពីរនាក់ បានរងនូវ​ការគម្រាមកំហែងពីឧកញ៉ា សឹង្ហ សំអុល ក្រោយពួកគេព្យាយាមផ្តិតយករូបភាព ពីដែលសង្ស័យជាប់ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ​ ក្នុងក្រុមហ៊ុនម៉ាស្ទ័រខេសាន់ ស្របពេលដែលគេឃើញមានរថយន្តធុនធំចំនួន២០គ្រឿង បានផ្ទុកឈើពេញរួចជាស្រាច់​ក្នុងដី​ក្រុម​ហ៊ុ​ន​។ ករណីនេះបានកើតឡើងនៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២២ កញ្ញា ២០១៨ នៅភូមិសាស្ត្រឃុំ សុខសាន្ត ស្រុកកោះ​ញែក​ ខេត្តម​ណ្ឌ​លគិរី ។ ក្រុមអ្នកសារព័ត៌មាន និងអ្នកឃ្លាំមើល បានចូលទៅតំបន់​កើតហេតុ តាំងពីយប់ថ្ងៃទី២១ រហូតដល់ព្រឹកថ្ងៃទី២២ ទើបជួបប្រទះបញ្ហា គំរាមកំហែង ពីក្រុមរកស៊ីឈើទាំងនោះ។ លោក​ឧកញ៉ាសឹង្ហ សំអុ​ល និងបក្ខពួក បានដឹកនាំសន្តិសុខប្រមាណជិត២០នាក់ ជិះរថយន្តចំនួន ២ គ្រឿងនិងម៉ូតូចំនួន១២គ្រឿង មក​ស្ទាក់​ឃាត់​រថយន្ត​អ្នកឃ្លាំមើលបទល្មើសព្រៃឈើនិងអ្នកសារព័ត៌មានដែលកំពុងធ្វើ សកម្មភាពផ្តិតយករូបភាពនៅចំណុចក្បែរខ្ទម ​អ្នកតាជ័យ ក្នុង​ភូមិ​សាស្ត្រក្រុមហ៊ុនមាស្ទ័រខេសាន់ ដែលមានទីតាំងក្នុងភូមិល្ហក ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ ឧកញ៉ាសឹង្ហ សំអុល បានបញ្ជាកូនចៅខ្លួនឲ្យឆែកឆេររកកូនយន្តហោះ(ដ្រូន)ក្នុងរថយន្ត ហើយ​ចាប់បោកទៅលើដីធ្វើឲ្យខូចខាតប្រើការលែងកើត​ ព្រមទាំងប្រើពាក្យគំរាម​កំហែងថានឹងឲ្យស្ន​ងការ និង​អភិបាល​ខេត្ត​ឃាត់ខ្លួនទៀតផង។ មិនត្រឹមតែប៉ុណ្ណោះឧកញ៉ាម្នាក់នេះ ​នៅបានគំរាមដុតរថយន្តរបស់​ក្រុមការងា​ រអ្នកឃ្លាំ​មើល​បទល្មើ​សព្រៃ​ឈើ​ ចោលថែមទៀត ប៉ុន្តែទំនងឧកញ៉ា សឹង្ហ សំអុល បារម្ភក្រែងបញ្ហានេះកាន់តែរីកធំ ក៏ស្រុះស្រួលប្រគល់ដ្រូនមកវិញ ដើម្បីបញ្ចប់បញ្ហា។

ឧកញ៉ា សឹង្ហ សំអុល ពិតជារកស៊ីត្រឹមត្រូវមែននោះ ហេតុអ្វីបានជាដាក់កម្លាំងប្រដាប់អាវុ​ធឲ្យយាមការពារតាមដងផ្ល្លូវច្រកចូល និង​ដាក់​កម្លាំង​សន្តិសុខច្រើនសន្ធឹកបែបនេះ។ ម៉្យាងទៀតបើក្រុមហ៊ុនម៉ាស្ទ័រខេសាន់ មិនរកស៊ីឈើខុសច្បាប់ រឿងអីខ្លាចគេថតរូបយកទៅផ្សាយ ហើយមិនបង្ហាញឯកសារច្បាប់ឲ្យអ្នកព័ត៌មានបានដឹងផង។

ជុំវិញវត្តមានរថយន្តធុនធំដឹកឈើក្នុងក្រុមហ៊ុនម៉ាស្ទ័រខេសាន់ នាយខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី លោក អុំ វណ្ណសុភៈ បានប្រា​ប់​ថា រាល់ការដឹកជញ្ជូនឈើ របស់ឧកញ៉ា សឹង្ហ សំអុល ត្រូវតែវាស់វែងសិន ទើបអាចលើកឡើងឡានបាន។

ទង្វើបែបនេះ ​​​​​​​​​​​​​ត្រូវបាន​​​​​​​​​​​គេរិះគន់​​​​​​​​​​​​​ថា ប្រសិន​​​​​​​​​​​​​​បើឧកញ៉ា​​​​​​​​​​​​​​​​​​​​​​​​សឹង សំអុល​​​​​​​​​​​​​​​​​​​​​​​​​​ ម្ចាស់ក្រុមហ៊ុន​​​​​​​​​​​​​​​​​​​​​​​​​​​​​ ម៉ាស្ទើ ខេសាន់ មានច្បាប់​​​​​​​​​​​​​អនុញ្ញាត​​​​​​​​​​​​​​​​​​ដឹកជញ្ជូនឈើ ដោ​​​​​​​​​​​​​​​​យស្របច្បាប់ ​​​​​​​​​​​​​​​​​​​​​​​ចាំបាច់ខ្លាចអ្នកសារព័ត៌មាន​​​​​​​​​​​​​​​​​​​ធ្វើអ្វី ដោយគ្រាន់តែប្រើកាមេរ៉ាតូចមួយទៅថតរូបភាពបែបនេះ។

និងសមត្ថកិច្ចមួយចំនួនផ្សេងទៀតមិនមែនចុះ​ទៅបង្ក្រាបទេ គឺចុះ​​​​​​​​ទៅដេញ​​​​​​​​​​​​​​​​​​​​​​​​ និងប្រាប់​ឲ្យក្រុ​​​​​​​​​​​​​​​​​​​​​​​​ម​ឡានបាកុង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្រុមត្រាក់ទ័រ ក្រុមគោយន្តកន្ត្រៃ​ត្រឡប់ចេញ​ពីព្រៃវិញ ដោយ​​​​​​សារតែស​​​​​​​​​​​​​​​​​​​កម្មភាពទាំងនេះ​​​​​​​​​​​​បែកកា​​​​​​​​​​​​​​​​​​​រដល់ថ្នាក់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លើ ពិសេស​ពួកគេអាចទទួល​​​​​​​​​​​​​​​​​​​​​បាននូវ​​​​​​​​​​​​​កញ្ចប់ទើប​​​​​​​​​​​​​​​​​​​​​​​​​​ ភារកិច្ច តួនាទីបង្ក្រាប​​​​​​​​​​​​​​​​​​​​ ទៅជា​ផ្តល់ព័ត៌មា​​​​​​​​​​​​​​​​​​​​​​​​​​​​នឲ្យជនល្មើស​​​​​​​​​​​​​​​​​​ចាកចេញ​​​​​​​​​​​​​​​​​​ពីតំបន់​ព្រៃឈើ៕

អត្ថបទដែលជាប់ទាក់ទង