ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជ័យជំនះនៅអាស៊ានប៉ារ៉ាហ្គេម នៅឥណ្ឌូនេស៊ី ជាកត្តជម្រុញសម្រាប់ អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣នៅកម្ពុជា

74

ភ្នំពេញ៖ពិធីបិទអាស៊ានប៉ារ៉ាហ្គេមលើកទី១១និងកម្ពុជាទទួលទង់សហព័ន្ធកីឡាជនពិការអាស៊ីអាគ្នេយ៍ជាផ្លូវការក្រោមអធិបតីភាពឯកឧត្តម Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ី កាលពីល្ងាច ថ្ងៃសៅរ៍ ទី៦ ខែសីហានេះ ទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី។
ឯកឧត្តមហ៊ុន ម៉ានីនិងជាប្រធានប្រតិភូកីឡាជនពិការកម្ពុជាបានទទួលទង់សហព័ន្ធ
កីឡាជនពិការអាស៊ីអាគ្នេយ៍ជាផ្លូវការពីលោកOsoth Bhavilaiប្រធានសហព័ន្ធកីឡាជនពិការ
អាស៊ានបន្ទាប់មកផ្តល់បន្តទៅឯកឧត្តមយី វាសនាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិ
ប៉ារ៉ាឡាំពិកកម្ពុជានិងជានាយបេសកកម្មកីឡាជនពិការកម្ពុជា។

ក្នុងពិធីទទួលនេះកម្ពុជាបានរៀបចំការសម្តែងសិល្បៈវប្បធម៌និងបង្ហាញពីសក្តានុពលទេសចរណ៍ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកចូលរួមទស្សនាផ្ទាល់ពេញកីឡដ្ឋាន Manahan។
ឯកឧត្តម យី វាសនា បានចាត់ទុកភាពជោគជ័យលើសពីការរំពឹងទុកក្នុងព្រឹត្តិការណ៍ អាស៊ានប៉ារ៉ាហ្គេមលើកទី១១ឆ្នាំ២០២២នៅប្រទេសឥណ្ឌូនេស៊ីគឺជាកត្តាសំខាន់បំផុតសម្រាប់កម្ពុជាត្រៀមរៀបចំធ្វើម្ចាស់ផ្ទះអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។

អ្វីដែលកាន់តែពិសេសទៀតនោះការចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេមលើកទី១១របស់អត្តពលិកជនពិការកម្ពុជាគឺទទួលបានជោគជ័យលើសពីការរំពឹងទុកនិងជាកត្តាចាំបាច់បំផុតសម្រាប់កម្ពុជារៀបចំធ្វើម្ចាស់ផ្ទះអាស៊ានប៉ារ៉ាហ្គេមលើកទី១២ឆ្នាំ២០៣២នៅរាជធានីភ្នំពេញ។
ឯកឧត្តមអគ្គលេខាធិការបានលើកឡើងថា ៖«យើងបានចាកចេញពីរាជធានីភ្នំពេញ យើងបានកំណត់យកមេដាយមាសឲ្យបាន៣គ្រឿងប៉ុន្តែឥឡូវនេះយើងធ្វើបានសម្រេចហើយ។យើងបានបំបែកកំណត់ត្រាច្រើនលើសលប់ជាងការប្រកួតមុនៗ។ការប្រឹងប្រែងគ្រប់បែប
យ៉ាងទាំងកម្លាំងកាយនិងកម្លាំងចិត្តរបស់កីឡាករកីឡាការិនីជនពិការកម្ពុជាបានផ្តល់ផលលើសគោលដៅកំណត់»។
អាស៊ានប៉ារ៉ាហ្គេមលើកទី១១នេះគឺជាឱកាសល្អសម្រួចគោលដៅចុងក្រោយសម្រាប់កីឡាករកីឡាការិនីជនពិការយើងក្នុងការវាស់ស្ទង់សមត្ថភាពមុនពេលរៀបចំការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅឆ្នាំ២០២៣ នៅប្រទេសកម្ពុជា»។ ឯកឧត្តម យី វាសនា បានបញ្ជាក់ថា។

សូមបញ្ជាក់ថា អត្តពលិកជនពិការកម្ពុជាបានឈ្នះមេដាយមាស៧គ្រឿង ប្រាក់១០គ្រឿង និងសំរឹទ្ធ១១គ្រឿង សរុប២៨គ្រឿងក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូនេស៊ី។ប្រតិភូនិងអត្តពលិកជនពិការកម្ពុជាវិលត្រឡប់ទៅប្រទេសកំណើតវិញ នៅថ្ងៃទី៧ ខែសីហានេះ។

ក្នុងពិធីបិទដ៏អស្ចារ្យនេះប្រតិភូកីឡាកម្ពុជាទាំងអស់បានចូលរួម។ចុងបញ្ចប់ពិធីកម្ពុជាបានទទួលទង់សហព័ន្ធកីឡាជនពិការអាស៊ីអាគ្នេយ៍ជាផ្លូវការ។នេះជាមោទនភាពសម្រាប់កម្ពុជាយើង។ទង់នេះគឺជាទង់តំណាងឲ្យអាស៊ានដែលតំណាងឲ្យ១១ប្រទេស។ការរៀបចំកីឡាអាស៊ានប៉ារ៉ាហ្គេមនេះគឺបញ្ជាក់ថាកម្ពុជាយកចិត្តទុកដាក់បងប្អូនជនមានពិការភាពរបស់យើងនៅប្រទេសកម្ពុជា ក៏ដូចជានៅក្នុងតំបន់។ យើងឃើញហើយ ពេលកម្ពុជាយើងទទួលទង់ អ្នកគាំទ្រទះដៃគាំទ្រយ៉ាងខ្លាំង។ កម្ពុជាទទួលទង់នេះគឺជាមោទនភាពជាតិខ្មែរ៕

អត្ថបទដែលជាប់ទាក់ទង