ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វៀតណាមតែងតាំងប្រធានរដ្ឋជាស្រ្តីដំបូង

157


រដ្ឋាភិបាលវៀតណាម បានតែងតាំងសមមិត្តនារី Dang Thi Ngoc Thinh អនុប្រធានាធិបតី ជាប្រធានាធិបតីស្តីទី បន្ទាប់ពីលោកប្រធានាធិបតី វៀត​ណា​ម​បានទទួលមរណភាព កាលពីថ្មីៗនេះ។ ប៉ុន្តែសភាជាតិវៀតណាម គ្រោងបោះឆ្នោតជ្រើសប្រធានាធិបតីថ្មី នៅខែក្រោយនេះ។

លោកស្រី ង្វៀន ង៉ុកធីញ ត្រូវបានតែងតាំង ជាប្រធានស្តីទី របស់វៀតណាម។ អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានទទួលដំណែង ជាប្រធានរដ្ឋជាស្ត្រីដំបូងរបស់វៀតណាម។

លោកស្រី នឹងធ្វើជាប្រធានាធិបតីស្តីទី រហូតដល់រដ្ឋសភា ជ្រើសរើសប្រធានាធិបតីថ្មី។

ការតែងតាំងរបស់នាង បន្ទាប់ពីការស្លាប់របស់ប្រធានាធិបតី លោកត្រាន់ ដាយក្វាង ដែលបានទទួលមរណភាព កាលពីព្រឹកថ្ងៃសុក្រ បន្ទាប់ពីបានប្រយុទ្ធនឹងជំងឺធ្ងន់ធ្ងរ អស់រយៈពេលជាងមួយឆ្នាំ។

រដ្ឋសភាវៀតណាម បានប្រកាសអំពីការតែងតាំង កាលពីថ្ងៃអាទិត្យ ដោយលើកឡើង ពីបទបញ្ជានានា នៅក្នុងរដ្ឋធម្មនុញ្ញរដ្ឋសភា និងការិយាល័យនយោបាយ ដែលជាការសម្រេចចិត្តរបស់បក្ស។

លោកស្រីង៉ុកធីញ អាយុ 59 ឆ្នាំ ជាជនជាតិដើមភាគកណ្តាល នៃខេត្តក្វាងណាម មានសញ្ញាបត្រអនុបណ្ឌិតវិទ្យាសាស្រ្តនយោបាយ និងបរិញ្ញាបត្រច្បាប់ និងប្រវត្តិសាស្ត្រ។

ក្នុងចំណោមមុខតំណែងជាផ្លូវការ ដែលដឹកនាំពីមុន គឺលោកស្រី អនុប្រធានសមាគមនារី និងលេខាបក្សខេត្តវិញឡុង។

លោកស្រី បានក្លាយជាអនុប្រធាន នៅថ្ងៃទី 8 ខែមេសា ឆ្នាំ 2016 ។

សម័យប្រជុំរបស់រដ្ឋសភា នឹងបើក នៅថ្ងៃទី 22 ខែតុលា៕

អត្ថបទដែលជាប់ទាក់ទង