ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មេដាយមាសមួយគ្រឿង គឺជាគោលដៅ របស់ប្រដាល់សកល សម្រាប់ឆ្នាំ២០២៣

78

ភ្នំពេញ៖សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានប្ដេជ្ញារកមេដាយមាសឲ្យបាននាស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ជាមួយនឹងការប្ដេជ្ញាបែបនេះកីឡាករប្រដាល់សកលជម្រើសជាតិសព្វថ្ងៃបានបង្កើន
ការហ្វឹកហាត់ពង្រឹងសមត្ថភាព បច្ចេកទេស ស្មារតីដើម្បីធ្វើយ៉ាងណាឲ្យបានសម្រេចនូវគោល
ដៅមួយនេះ ។

លោក ប៊ុយ សោភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលបានឲ្យដឹងថា ដើម្បីសម្រេចឲ្យបាននូវទិសដៅមេដាយមាស ចំនួន១គ្រឿង ដែល CAMSOCបានដាក់ឲ្យនោះ សហព័ន្ធបានរៀបចំយ៉ាងយកចិត្តទុកដាក់គ្រប់ជ្រុងជ្រោយ។ពិសេសគឺនឹងព្យាយាមពង្រឹងកីឡាករបន្ថែមទៀតដើម្បីធ្វើយ៉ាងណាយកមេដាយមាសឲ្យបានលើសគោលដៅដែលបានកំណត់ ។

សម្រាប់ផែនការស៊ីហ្គេមឆ្នាំ២០២៣មានកីឡាករខ្មែរហាត់នៅថៃមួយរូបនិងកីឡាករខ្មែរហាត់នៅវៀតណាម១រូបដែលសហព័ន្ធនឹងយកគេមកហើយសហព័ន្ធក៏បានត្រៀមកីឡាករល្អៗមួយចំនួនធំ ដែលមានចំនួន ១២នាក់ ជាកីឡាករសុទ្ធ។
ក្នុងទិសដៅរបស់សហព័ន្ធគឺធ្វើយ៉ាងណាសម្រេចគោលដៅដែលគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣(CAMSOC)បានដាក់ឲ្យដោយយកមេដាយមាសយ៉ាងហោចឲ្យបាន១។ ប៉ុន្តែ សហពួនឹងព្យាយាមធ្វើឲ្យបានលើសហ្នឹង គឺព្យាយាមយកឲ្យបាន២មេដាយមាស។
ទន្ទឹមការខិតខំប្រឹងប្រែងក្រៅពីការបញ្ជូនកីឡាករទៅហាត់នៅថៃរយៈពេល២សប្ដាហ៍ សហព័ន្ធនឹងប្រឹងប្រែងស្វែងរកថវិកាដើម្បីបានបញ្ជូនកីឡាករកម្ពុជាចេញទៅប្រកួតលក្ខណៈអន្តរជាតិឲ្យបានច្រើនតាមដែលអាចធ្វើទៅបានដើម្បីឲ្យកីឡាករជម្រើសជាតិទទួលបានបទពិសោធន៍កាន់តែច្រើន ព្រមទាំងអាចសម្រេចគោលដៅរបស់រាជរដ្ឋាភិបាល។

សម្រាប់ឆ្នាំ២០២២លោកក៏គ្រោងស្នើសុំទៅកាន់សហព័ន្ធកីឡាប្រដាល់សកលអន្តរ
ជាតិនូវថវិកាទ្រទ្រង់ដល់ការរៀបចំការប្រកួតប្រដាល់សកលក្នុងស្រុកឲ្យបានរៀងរាល់២សប្ដាហ៍ម្ដងចំនួន៦លើក ដូចកាលពីឆ្នាំ២០២១។
ថ្មីៗនេះ សហព័ន្ធប្រដាល់សកលកម្ពុជា ទើបតែបានទទួលគ្រូបង្វឹកម្នាក់ទៀតបន្ថែម គឺលោកKkssymhanov Berikbol Amantayevichជនជាតិកាហ្សាក់ស្ថានក្រោមការជួយឧបត្ថម្ភ
របស់ CAMSOC ដែលកុងត្រារបស់លោកមានសុពលភាពរហូតដល់ខែកក្កដា ឆ្នាំ២០២៣៕

អត្ថបទដែលជាប់ទាក់ទង