នគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនជនសង្ស័យ លួចម៉ូតូម្នាក់អ្នកភូមិបឹងសាឡាង
ភ្នំពេញ ៖ នគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនជនសង្ស័យលួចម៉ូតូម្នាក់អ្នកភូមិបឹងសាឡាង កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ នៅចំណុចផ្លូវបេតុង ក្រុុមទី១៤ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ ។
លោក ហ៊ាង ថារ៉េត អធិការខណ្ឌប្ញស្សីកែវ បានអោយដឹងថា ជនរងគ្រោះឈ្មោះ នី ផាន់ណា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាងជួសជុលរថយន្ត មានទីលំនៅផ្ទះជួល ផ្លូវ៥៩៨ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ចំណែកជនសង្ស័យឈ្មោះ សុខ ចិន ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅផ្ទះជួល ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (មានសារធាតុញៀន) ។
ក្នុងនោះ សមត្ថកិច្ច បានដកសម្ភារៈ រួមមាន ៖
១- ម៉ូតូមួយគ្រឿងម៉ាក HONDA DREAM ពណ៍ខ្មៅ សេរីឆ្នាំ២០២០ ពាក់ស្លាកលេខ ត្បូងឃ្មុំ ១I-៦៧៧៨ (ប្រគល់ជូនជនរងគ្រោះ)
២- ដែកសំប៉ែតកែច្នៃសម្រាប់កាច់សោរកម៉ូតូ ចំនួន ០១
៣- សោរលេខប្រាំបីចំនួន ០១
៤- កូនសោរម៉ូតូ ចំនួន ០១
៥- ដែកលួសកែច្នៃសម្រាប់ឆ្កឹះសោរ ចំនួន ០១
៦- ដុំសោរកង់បីឥណ្ឌា ចំនួន ០១
៧- ពិលពណ៍ខ្មៅ ចំនួន ០១
៨- ទូរស័ព្ទមួយគ្រឿងម៉ាក NOKIA ពណ៍ផ្កាឈូកចាស់ លេខ ០៩៦ ២៤១ ២៦៦៨ ។
សមត្ថកិច្ច បានបញ្ជាក់ថា នៅថ្ងៃកេីតហេតុខាងលេីជនរងគ្រោះបានចតម៉ូតូទុកនៅកន្លែងកេីតហេតុ ដោយភ្លេចកូនសោរនៅនឹងម៉ូតូ ហេីយជួយរៀបអ៉ឺវ៉ាន់ប្រពន្ធលក់ ស្រាប់តែជនសង្ស័យដេីរមក ឃេីញម៉ូតូមានជាប់សោរ ដោយឱកាសល្អ ជនសង្ស័យបានធ្វេីសកម្មភាព លួចម៉ូតូរបស់ជនរងគ្រោះបានសម្រេច បំរុងជិះចេញទៅ តែត្រូវជនរងគ្រោះឃេីញទាន់ បានស្ទុះចាប់ ស្រែកឆោឡោផ្អេីលដល់អ្នកជិះខាង ស្របពេលកម្លាំងសមត្ថកិច្ចល្បាតនៅជិតនោះបានចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាងខាងលេីនាំមកកាន់ប៉ុស្តិ៍ឫស្សីកែវតែម្តង។
ចំពោះមុខផ្នែកជំនាញ ខណ្ឌ ប៉ុស្តិ៍ បាននិងកំពុងធ្វេីការសាកសួរយកចម្លេីយ ដើម្បីកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕