ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ថានីយ ដេប៉ូប្រេងឥន្ធនៈ រកស៊ីមិនស្មោះត្រង់ ត្រូវប្រឈមមុខនឹងច្បាប់ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់

52

កំពត៖ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ ស្ថានីយ ដេប៉ូប្រេងឥន្ធនៈសរុបចំនួន ១៤ទីតាំង ស្ថិតក្នុងភូមិសាស្ត្រនៃខេត្តកំពង់ឆ្នាំង កំពត បាត់ដំបង ព្រៃវែង ត្រូវបានមន្ត្រី ក.ប.ប. ធ្វើការត្រួតពិនិត្យលើការប្រកបអាជីវកម្ម តាមរយៈការប្រើប្រាស់ឧបករណ៍ត្រួតពិនិត្យប្រេងឥន្ធនៈ(Pumpwatch) ដើម្បីពិនិត្យស្វែងរកភាពមិនអនុលោម ពាក់ព័ន្ធនឹងការក្លែងបន្លំចំនួនលីត្រ ក៏ដូចជាគុណភាពផងដែរ។

យោងតាមលទ្ធផលរបស់មន្ត្រីជំនាញ បានរកឃើញដេប៉ូប្រេងឥន្ធនៈចំនួន ១ទីតាំងពុំមានភាពអនុលោម ដែលផ្ទុយនឹងបញ្ញត្តិនៃច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងបានទទួលការពិន័យអន្តរការណ៍ពីមន្ត្រីជំនាញ។

អត្ថបទដែលជាប់ទាក់ទង