ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បន្ថែមអាជីព រកស៊ីពេលយប់ ដើរគាស់ផ្ទះអ្នកស្រុក លួចទ្រព្យសម្បត្តិ ត្រូវនគរបាលចាប់ខ្លួន

110


បន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ ដែលបានធ្វើកម្មភាព គាស់ផ្ទះរបស់ប្រជាពលរដ្ឋ លួចទ្រព្យសម្បត្តិនាពេលកន្លងមក ត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារកណ្តាល ចាប់ឃាត់ខ្លួនសួរនាំ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ក្រោយពីមានអ្នកស្រុកមកប្តឹង ។ នៅពេលដែលជនសង្ស័យលួចទ្រព្យសម្បត្តិពីផ្ទះមួយ ហើយបានមកលក់ឲ្យផ្ទះមួយទៀត ដែលជាមិត្តភក្តិនឹងគ្នា ក៏ធ្លាយចោរលួចគាស់ផ្ទះយកគ្រឿងបន្លាស់ម៉ូតូ ទើបឈានទៅប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួន។

នគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ខ្លួន មានឈ្មោះ លាន រត្ន័ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានមុខរបរជាជាង ដែក។

លោកស ម៉េងហួង នាយប៉ុស្តិ៍រដ្ឋបាលផ្សារកណ្តាល បានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យ គឺសមត្ថកិច្ចយើងធ្វើឡើង ក្រោយពីមានពលរដ្ឋរងគ្រោះ២នាក់ បានមកប្តឹងសុំជួយអន្តរាគមន៍ ដោយបានអះអាថា ជនសង្ស័យបានគាស់ផ្ទះរបស់ពួកគាត់ លួចទ្រព្យសម្បតិ្ត។

លោកនាយប៉ុស្តិ៍បានបន្តថា យោងការរៀបរាប់ក្នុងពាក្យបណ្តឹងឈ្មោះ ស្ងួន សំណាង ដែលជាពលរដ្ឋរង គ្រោះបាននិយាយថា កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅ ជនសង្ស័យ លាន រត្ន័ បានយកសម្ភារៈ ដូចជា ប៊ូស៊ីម៉ូតូ១ប្រអប់ មានចំនួន១២ដើម លក់ក្នុងតម្លៃ៣៦០០រៀល ម៉ាស៊ីនកិបកែប១គ្រឿង និងនាឡិការវាស់ភ្លើង១ សំបកកង់ម៉ូតូ២លក់ក្នុងតម្លៃ៤០០០០ម៉ឺនរៀល ដោយនិយាយថា របស់របរទាំងនេះបានទិញពីគ្រួសារជាង ម៉ូតូម្នាក់នៅចុងភូមិដែលគាត់បានស្លាប់បាត់។

ជនរងគ្រោះបន្តថា លុះដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ ស្រាប់តែមានមិត្តរបស់គាត់ម្នាក់ឈ្មោះ គី ប៊ុនថន អាយុ២៧ឆ្នាំ បានមកលែងផ្ទះ និងបាននិយាយថា ថ្មីៗនេះខ្លួនត្រូវបានចោរលួចគាត់ផ្ទះ ពេលយប់ចូលលួចទ្រពសម្បត្តិ សម្ភារៈ សម្រាប់ជួសជុលម៉ូតូអស់រលីង ភ្លាមនោះគាត់ក៏បាននិយាយថា ថ្មីៗនេះមានឈ្មោះ លាន រ័ត្ន បានយកសម្ភារៈគ្រឿងម៉ូតូមកលក់ គាត់ក៏យកមកបង្ហាញទើបដឹងថា ចោរគាស់ផ្ទះមិត្តភក្តិគាត់ ហើយឥវ៉ាន់បានប្រគល់ឲ្យទៅម្ចាស់ដើមវិញ និងបានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ផ្សារកណ្តាលឲ្យជួយ រហូតដល់ឈានចាប់ខ្លួនចោរបានសម្រេ។

បច្ចុប្បន្នក្រោយសួរនាំ ជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីចាត់ការបន្តតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង