គំនិតឡឺកឺ ៖ ពេលអញមានអំណាច គឺបែបនេះ
ភ្នំពេញ ៖ កុំជោរ ! កុំជោរ ! ជាមួយអញពេលអញមានអំណាចអ្ហេះបើនរណាទូរស័ព្ទអញត្រូវតែ
មើលលេខសិនថាតើជានរណា?គួរទទួលឬមិនទទួល?តែបើថ្នាក់លើទូរស័ព្ទអញនឹងទទួលនិយាយដោយរាបសារឲ្យសក្តិនឹងពាក្យខ្មែរដែលថា”ត្រូវតែស្គាលមួក ស្គាល់ម្កុដ”។
ខ្លះពិមុនស៊ីបាយស្រូបតាមចិញ្ចើមថ្នល់ជាមួយគ្នាផឹកកាហ្វេខ្មៅមួយកែវក្លែមតែចង់១០ប៉ាន់ហើយអង្គុយជជែកគ្នាលេងតាប៉ែឡើងរាប់ម៉ោងហើយឲ្យលេខទូរស័ព្ទទៅគ្នាទៅវិញទៅមកលុះបានធ្វើធំទូរស័ព្ទលែងលើកតែម្ដង ។
អ្ហ៊ី ! ឬក្ស ស្អីឬក្សម្ល៉េះវ៉ី ចុះកាលពីជំនាន់ផឹកកាហ្វេខ្មៅស៊ីបាយស្រូបតាមចិញ្ចើមថ្នល់
ម៉េចក៏ស្រួលនិយាយគ្នាម្ល៉េះព្រលឹមឡើងសុទ្ធតែទូរស័ព្ទបបួលគ្នាទៅផឹកកាហ្វេដល់ឡើងធំឈ្លើយអស់ងងើកតែម្ដង ។
ដល់ពេលអស់អំណាចដោយសារចូលនិវត្តន៍ឬត្រូវគេដកចេញដោយសារកំហុសក្នុង
ការងារនោះអាម្សៀរដដែលនេះអស់អ្នករាប់រកហើយក៏តាំងទម្លាក់កន្ទុយ យកស្បែកក្របីគ្រប
មុខស្វែងរកមិត្តភ័ក្តិចាស់ៗវិញហើយ ។
អាពេលមានអំណាចគ្នាគ្រាន់តែទូរស័ព្ទទៅក៏មិនលើក តាមពិតអាទូរស័ព្ទទៅនេះមិន
មែនដើម្បីរកលាភ ឬ អែបអបស្អីគឺគ្រាន់តែចង់បង្អួតគេថាគាត់ហ្នុងជាមិត្តភ័ក្តិធ្លាប់ផឹកកាហ្វេ
ជាមួយគ្នាតែប៉ុណ្ណឹងតើ ?
ពេលសក្តិរបូតអស់ពីខ្លួនតាំទូរស័ព្ទរកមិត្តចាស់ៗហើយក៏តាំងនិយាយបែបធូរថ្លៃថាអា
សម្លាញ់ភ្លេចគ្នាហើយឬ បានជាមិនទូរស័ព្ទមកលេងគ្នា ?នែ ! ឯងមកលេងចំការគ្នាមកមាន
ម្លប់ត្រជាក់ល្អ មានដើមស្វាយ កំពីងរាជ ល្មុត. . .មកដុតមានស៊ី ហើយចាំគ្នារកត្រីស្រែឲ្យឯងស៊ី ។
អញខ្ពើមណាស់អាអ្ហ៊ើយអាមិត្តភ័ក្តិបែបៗនេះព្រោះកាលឯងធ្វើធំឯងមិនស្គាល់អញ
ហេតុនេះខួរក្បាលអញដោះស៊ីមអ្ហែងចោលបាត់ទៅហើយ ។ទៅរកអ្នកធំៗគ្នាអ្ងែងដែលអស់
សក្តិ អស់យសដូចគ្នានឹងទៅអញគឺអញ ឯង គឺឯងវើយ ហេស ! ហេស ! ហេ ៕