ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ហាគ្រឿងញៀន ជាបទ ឧក្រឹដ្ឋកម្មឆ្លងដែនចេញពីតំបន់ត្រីកោណមាស ត្រូវបង្កើនការយកចិត្តទុកដាក់ ធ្វើការបង្រ្កាប

92


សៀមរាប៖​​ នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​ ​បានថ្លែងថា​ ការិយាល័យ ទំនាក់ទំនងព្រំដែន មិនមែនធ្វើការងារ តែការងារប្រមូលព័ត៌មាន ពាក់ព័ន្ធនឹងគ្រឿងញៀនទេ ​យើងបានដាក់ចូលបន្ថែម ការងារផ្លាស់ប្តូរសភាពការណ៍ ក៏ដូចជា ផ្លាស់ប្តូរព័ត៌មាន ពីការរៀបចំក្រុមបណ្តាញជួញដូរគ្រឿងញៀន ដើម្បីឈានដល់ការបង្រ្កាបបទល្មើស បានទាន់ពេលវេលា​។

នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ វគ្គបណ្តុះបណ្តាល មន្រ្តីអនុវត្តច្បាប់ជួរមុខ បម្រើការនៅការិយាល័យទំនាក់ទំនងព្រំដែន (BLO) ​ត្រូវបានប្រារព្ធធ្វើឡើង ក្រោមអធិបតីភាព លោក នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ ដែលមានសិក្ខាកាម ចូលរួមចំនួន៣៥នាក់ មកពីភាគីវៀតណាម ចំនួន១៥នាក់។

ក្នុងឱកាសនោះ​លោក នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​ អគ្គលេខាធិការ​ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ បានមានប្រសាសន៍ថ្លែង ការកោតសសើរដល់អង្គការសហប្រជាជាតិ ទទួលបន្ទុកការងារគ្រឿងញៀន និងឧក្រឹដ្ឋកម្ម (UNODC) ដែលបានខិតខំរៀបចំឲ្យមាន ជាវគ្គបណ្តុះបណ្តាលទប់ស្កាត់បទល្មើស ឆ្លងកាត់ព្រំដែន សម្រាប់មន្រ្តីអនុវត្តច្បាប់ជួរមុខ បម្រើការងារនៅការិយាល័យទំនាក់ទំនងព្រំដែន (BLO) ។ ជាមួយគ្នានេះ ​ដោយសារបញ្ហាគ្រឿងញៀន ជាបទ ឧក្រឹដ្ឋកម្មឆ្លងដែន យើងត្រូវតែបង្កើនការយកចិត្តទុកដាក់ ធ្វើការបង្រ្កាបទប់ស្កាត់ នូវលំហូរចូល​-ចេញ ពីប្រទេសជិតខាង​ពិសេសពីតំបន់ត្រីកោណមាស ទៅរកទីផ្សារប្រើប្រាស់គ្រឿងញៀន។

ជាមួយគ្នានេះ​ដែរ​ លោក នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​ អគ្គលេខាធិការ​ បានស្នើសុំ​ ១.អង្គការ UNODC គ្រូឧទ្ទេស និងមន្រ្តីមានបទពិសោធន៍ អនុវត្តជាក់ស្តែង ត្រូវធ្វើការចែករំលែកនូវបទពិសោធន៍ ចំណេះដឹង ពីការអនុវត្តជាក់ស្តែង នាពេលកន្លងមក និងពិចារណាតើយើងត្រូវប្រើនូវយន្តការអ្វី ធ្វើការទំនាក់ទំនងផ្លាស់ប្តូរព័ត៌មានទាំងនោះ​។
២.អង្គការ UNODC ជួយកៀងរសម្របសម្រួលរៀបចំ ឲ្យមានវគ្គបណ្តុះបណ្តាលវិភាគព័ត៌មានបន្ថែមទៀត ដល់មន្រ្តី BLO និងសមត្ថកិច្ច​អនុវត្តច្បាប់ និងធ្វើឲ្យស៊ីសង្វាក់គ្នាទាំង BLO កម្ពុជា​-ឡាវ​ BLO កម្ពុជា​-វៀតណាម​ BLO កម្ពុជា-ថៃ។
៣.សិក្ខាកាមទាំងអស់ ត្រូវតែយកចំណេះដឹង​ បទពិសោធន៍​ទៅអនុវត្តពង្រឹង​ការងាររបស់ខ្លួនបង្រ្កាបបទល្មើសផ្សេងៗ មានទាំងគ្រឿងញៀន​ សត្វព្រៃ​ជាដើម៕

អត្ថបទដែលជាប់ទាក់ទង