ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌប្ញស្សីកែវ ទទួលទេយ្យវត្ថុ ពី ព្រះតេជគុណ ទីបធម្មោ ម៉ុក ប៊ុនសុធា ព្រះចៅអធិការវត្តឧត្តរាវត្ត

136

 

ភ្នំពេញ៖នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ នៅវត្តឧត្តរាវត្តី អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ ដឹកនាំដោយ លោក ឯក ឃុនដឿន អភិបាលខណ្ឌប្ញស្សីកែវ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីទទួលទេយ្យវត្ថុ ពី ព្រះតេជគុណ ទីបធម្មោ ម៉ុក ប៊ុនសុធា ព្រះចៅអធិការវត្តឧត្តរាវត្តី។

ពិធីនេះ មានវត្តមានរបស់ លោក លោកស្រី សមាជិកគណៈកម្មាធិការអនុសាខា មន្ត្រីអនុសាខា មន្ត្រីសាលាខណ្ឌ និងគណៈកម្មការអាចារ្យវត្ត បានអញ្ជើញចូលរួមផងដែរ ។
ទេយ្យវត្ថុ ដែលទទួលបានពី ព្រះសង្ឃ រួមមាន ៖ អង្ករ ៥០០ គ.ក មី ១២ កេស ទឹកក្រូច ១០ កេស ទឹកបរិសុទ្ធ ១០ កេស និងបច្ច័យ ១,៥០០,០០០ រៀល សរុបជាទឹកប្រាក់ស្មើនឹង ចំនួន ៣,៥០០,០០០ រៀល។

ក្នុងឱកាសនោញលោកឯក ឃុនដឿន អភិបាលខណ្ឌ ប្ញស្សីកែវបានប្រគេន ព្រះគ្រូព្រះចៅអធិការវត្ត នូវសៀវភៅ «សីលរតនៈ» ជាអំណោយដ៏ថ្លៃថ្លារបស់ លោកឧត្ដមសេនីយ៌ ហ៊ុន ម៉ាណែត និងលោកជំទាវ ៕

អត្ថបទដែលជាប់ទាក់ទង