ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សូហ្វតិន្នីសកម្ពុជា នឹងចេញទៅការពារតំណែង ជើងឯកអាស៊ីអាគ្នេយ៍នៅហ្វីលីពីន

134

ភ្នំពេញ: សហព័ន្ធកីឡាសូហ្វតិន្នីស (Solf Tennis) កម្ពុជា បានប្រកាសឲ្យដឹងថា នៅដើមខែតុលាខាងមុខនេះ សហព័ន្ធនឹងបញ្ជូនកីឡាករ-កីឡាការិនីរបស់ខ្លួន ទៅចូលរួមប្រកួតជើងឯក សូហ្វតិន្នីសអាស៊ីអាគ្នេយ៍ នៅប្រទេសហ្វីលីពីន ។

​ថ្លែងក្នុងសន្និសីទកាសែតនលោកឧត្តមសេនីយ៍ឯកជា ប៊ុនហេងអនុប្រធានសហព័ន្ធ កីឡាសុហ្វតិន្នីសកម្ពុជា បានបញ្ជាក់ថាឆ្នាំនេះសហព័ន្ធអាស៊ានចង់ឲ្យកម្ពុជា ធ្វើជាម្ចាស់ផ្ទះតែកម្ពុជា មិនទទួលតែទោះជាយ៉ាងណាក៏នេះជាលើកទី៣ហើយ ដែលកម្ពុជាចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ ។លើកទី១ឆ្នាំ២០១៦ដែលការប្រកួតធ្វើនៅប្រទេសម៉ាឡេស៊ីនោះ កម្ពុជា ដណ្ដើមបានមេដាយប្រាក់ និងលើកទី២ឆ្នាំ២០១៧កម្ពុជា ដណ្ដើមបានមេដាយមាស ក្រុមបុរសនិងមេដាយប្រាក់ក្រុមនារី។ សម្រាប់ឆ្នាំ២០១៧នេះកម្ពុជា ត្រូវការពារតំណែងមេដាយមាសហើយកម្ពុជា សង្ឃឹមថានឹងរក្សា បាននូវតំណែងនេះ ។

​លោកផ្កាយ៣បញ្ជាក់ថាក្នុងតំបន់អាស៊ានប្រទេសដែលខ្លាំងលើប្រភេទកីឡាសូហ្វតិន្នីសគឺឥណ្ឌូនេស៊ី ថៃ ហ្វីលីពីន និងកម្ពុជា ។ សម្រាប់លើកនេះកម្ពុជាបញ្ជូនកីឡាករចំនួន៨រូប និង កីឡាការិនីចំនួន៦រូបទៅចូលរួមប្រកួត ។

ថ្ងៃទី១០ខែតុលាកម្ពុជានឹងចេញដំណើទៅកាន់ប្រទេសហ្វីលីពីនឯការប្រកួតចាប់ផ្ដើមពីថ្ងៃទី៥ដល់៧ តុលា ។

​បន្ទាប់ពីព្រឹត្តិការណ៍នេះទៅកីឡាសូហ្វតិន្នីសកម្ពុជានឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍Korean Cup និង ជើងឯកយុវជននៅសាធារណរដ្ឋកូរេទៀត៕

អត្ថបទដែលជាប់ទាក់ទង