សិក្ខាកាម ៧០ភាគរយ បាននិទ្ទេសល្អវគ្គបណ្ដុះបណ្ដាល គ្រូបង្វឹកកីឡាវាយកូនបាល់ ITF/OS
ភ្នំពេញ៖បន្ទាប់ពីសិក្សារយៈពេល១២ថ្ងៃ(ទីដល់១២សីហា)មកវគ្គវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាវាយកូនបាល់ITF/OSថ្នាក់តំបន់កម្រិតដំបូងសម្រាប់ឣត្តពលិកបានបញ្ចប់នាល្ងាចថ្ងៃទី១២សីហា។
វគ្គនេះមានសិក្ខាកាមចំនួន១៩នាក់មក៥ប្រទេសរួមមានគឺកម្ពុជា មីយ៉ាន់ម៉ា ទីម័រ បង់ក្លាដែស និងហ្វីជី ។ គ្រូឧទ្ទេសមានចំនួន៣រូបគឺ លោក Jonathan Stubbs លោក Gary Pucell និងលោក Amir Borghei មកពីសហព័ន្ធកីឡាវាយកូនបាល់អន្តរជាតិ “ITF”។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានចូល
រួមក្នុងពិធីបិទវគ្គនិងចែកវិញ្ញាបនប័ត្រដល់សិក្ខាកាម។វគ្គបណ្ដុះបណ្ដាលនេះបានមកក្រោម
ការសហការពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា“NOCC”និងឧបត្តម្ភពីOSនិងរៀបចំដោយ
សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា។
វគ្គមានសារសំខាន់ណាស់សម្រាប់សិក្ខាកាមជាគ្រូបង្វឹកកីឡាវាយកូនបាល់ ITF/OS ថ្នាក់តំបន់កម្រិតដំបូងក្រៅពីសិក្សាទ្រឹស្តីក៏មានការអនុវត្តមានលើទីលានភ្លាមៗដើម្បីអភិឌ្ឍន៍សមត្ថភាពក្នុងការពង្រឹងបច្ចេកទេសជាគ្រូបង្វឹកកីឡាវាយកូនបាល់តាមបណ្តាខេត្តនិងតំបន់
របស់ប្រទេសនីមួយៗ។
លោកលោកជា ពៅអគ្គលេខាធិការរងសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបញ្ជាក់ថា ក្រោយពីសិក្សាអស់រយៈពេល១២ថ្ងៃសិក្ខាកាមទំាងអស់បានធ្វើតេស្តិ៍សាកល្បងសមត្ថភាព
អនុវត្តជាក់ស្តែងរបស់ពួកគាត់និងស្តាប់ការណែនាំកែតម្រូវពីលោកគ្រូឧទ្ទេសហើយទទួលបានវាយតម្លៃវគ្គ ថា សិក្ខាកាមទទួលនិទ្ទេសល្អ ៧០ភាគរយ សិក្ខាកាមទទួលនិទ្ទេសល្អបង្គួរ ៣០ភាគរយចំពោះសិក្ខាកាមទាំងអស់បានយល់ដឹងយ៉ាងឆាប់រហ័សក្នុងការវគ្គបណ្តុះ
បណ្តាលខាងលើនេះព្រោះពួកគេភាគច្រើនសុទ្ធសឹងតែជាគ្រូមូលដ្ឋានជំនាញនិងកីឡាវាយ
កូនបាល់ ព្រមទំាងជាមន្រ្តីពាក់ព័ន្ធក្នុងកីឡា៕