ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជានិងវៀតណាម បន្ថែមទម្ងន់ លើអនុស្សារណៈយោគយល់គ្នា ដែលបានចុះកន្លងមក

125

ភ្នំពេញ៖ល្ងាចថ្ងៃទី១២ខែសីហាឆ្នាំ២០២២ម្សិលម៉ិញនេះនាទីស្នាក់ការកណ្ដាលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាឯកឧត្តមវ៉ាត់ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣(CAMSOC)បានជួបជាមួយសហព័ន្ធកីឡាអេឡិចត្រូនិកវៀតណាមដើម្បីពិភាក្សាលម្អិតលើអនុស្សារណៈយោគយល់ដែលក្នុងនោះវៀតណាមជួយផ្នែកបច្ចេកទេសដល់កម្ពុជាលើការរៀបចំការប្រកួតកីឡាអាឡិចត្រូនិកនៅក្នុងព្រឹត្តិការណ៍អាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣។
ឯកឧត្តមវ៉ាត់ចំរើនបានមានប្រសាសន៍ថាការមកដល់របស់វៀតណាមគឺដើម្បីពិភាក្សាលម្អិតលើអនុស្សារណៈយោគយល់ ដែលមាន២ចំនុចសំខាន់ និងឈានទៅអនុវត្តលើការងារ បន្ទាប់ពីបានព្រមព្រៀងគ្នាកាលពីខែឧសភា នៅប្រទេសវៀតណាម។
នៅក្នុងកិច្ចពិភាក្សានេះភាគីទាំង២ផ្ដោតការយកចិត្តទុកដាក់ទៅលើ២ចំនុចសំខាន់ទី១វៀតណាមគេនឹងជួយយើងលើការរៀបចំលក្ខណៈបច្ចេកទេសក្នុងការរៀបចំការប្រកួតកីឡា E-Sports ព្រោះ E-Sports គឺជារូបមន្តនៃការប្រើប្រាស់បច្ចេកវិទ្យាមួយខ្ពស់ ដែលយើងគិតថា យើងនៅមានកម្រិតនៅក្នុងការរៀបចំនេះ។

កាលស៊ីហ្គេមនៅវៀតណាម គឺគេបានអនុញ្ញាតឲ្យសហព័ន្ធកីឡាអេឡិកត្រូនិកកម្ពុជា ជាមួយសហព័ន្ធកីឡាអេឡិកត្រូនិកវៀតណាម ចុះ MOU ជាការព្រមព្រៀងគ្នាជាបឋម នៅក្នុងពេលដែលវៀតណាមធ្វើជាម្ចាស់ផ្ទះ។ពេលនេះភាគីវៀតណាមមកដើម្បីពិភាក្សាគ្នា
លម្អិត ក្នុងការធ្វើអនុស្សារណៈយោគយល់ (MOU) លម្អិតមួយ សម្រាប់ការរៀបចំនេះ ហើយយើងទាំងអស់គ្នាជាមួយ CAMSOC និងសហព័ន្ធកីឡាអេឡិកត្រូនិកកម្ពុជា នឹងរៀបចំ MOU នេះ ឲ្យបានរួចរាល់ ហើយដាក់ជូនទៅថ្នាក់ដឹកនាំដើម្បីផ្ដល់សិទ្ធិទៅដល់សហព័ន្ធ ក៏ដូចជាគណៈអចិន្ត្រៃយ៍របស់ CAMSOC និងអគ្គលេខាធិការរដ្ឋាន CAMSOC មានការចុះ MOU អនុវត្តទៅលើការងារនេះ។

មួយទៀតគឺពាក់ព័ន្ធជាមួយនឹងការដែលវៀតណាមជួយបង្ហាត់បង្រៀនអំពីជំនាញកីឡា E-Sports នេះបន្ថែមទៀតដល់កម្ពុជា ព្រោះវៀតណាមគេមានកម្រិតល្អប្រសើរ ហើយនឹងយកមេដាយមាសបានទៀតផង កាលស៊ីហ្គេមកន្លងមក។ អ៊ីចឹង កម្រិតកីឡា
E-Sports របស់វៀតណាម អាចថានៅកម្រិតខ្ពស់មួយ ដែលអាចផ្ទេរចំណេះជំនាញ ផ្ទេររបៀបនៃការលេងមកកម្ពុជាហើយវៀតណាមបានសន្យាក្នុងការជួយទាំងធ្វើការរៀបចំការប្រកួត ទាំងផ្ដល់នូវការបណ្ដុះបណ្ដាលជំនាញទៅកីឡាករ-កីឡាការិនី ផ្នែក E-Sports របស់យើងដែរ។
កីឡាអេឡិចត្រូនិក គឺជាកីឡា១ប្រភេទ ក្នុងចំណោមកីឡាទាំង ៣៩ប្រភេទ បូកនឹងកីឡាសម្ដែង១ប្រភេទដែលនឹងបង្ហាញខ្លួនលើកទី៣ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា បន្ទាប់ពីជោគជ័យក្នុងការដាក់បញ្ចូល ២លើករួចមកហើយ ក្នុងស៊ីហ្គេមលើកទី៣០ ឆ្នាំ២០១៩ នៅហ្វីលីពីន និងស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ (លើកមកឆ្នាំ២០២២) នៅប្រទេសវៀតណាម៕

អត្ថបទដែលជាប់ទាក់ទង