កម្ពុជាធ្វើម្ចាស់ផ្ទះស៊ីហ្គេម ដើម្បីឲ្យអ្បកចូលរួមទាំងអស់ សប្បាយរីករាយ
ភ្នំពេញ៖អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣(CAMSOC)ឯកឧត្តមវ៉ាត់ចំរើនបានបញ្ជាក់ថាកម្ពុជាមិនមែនទទួលធ្វើម្ចាស់ផ្ទះដើម្បីឈ្នះទេប៉ុន្តែធ្វើម្ចាស់ផ្ទះដើម្បីអ្នកចូលរួមទាំងអស់សប្បាយរីករាយ។នេះហើយជាគោលបំណងរបស់កម្ពុជាដែលទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេមនាឆ្នាំក្រោយ។
ឯកឧត្តមបន្តថាការរៀបចំស៊ីហ្គេមលើកដំបូងនាឆ្នាំក្រោយកម្ពុជារៀបចំធ្វើម្ចាស់ផ្ទះមិនមែនដើម្បីឈ្នះមេដាយឈរលើកំពូលតារាងទេ។
កម្ពុជាមិនមានមហិច្ឆតាដើម្បីក្លាយជាជើង
ឯកក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍នោះទេ។កម្ពុជារៀបចំធ្វើម្ចាស់ផ្ទះដើម្បីឲ្យប្រជាជនទាំងអស់សប្បាយរីករាយ។សប្បាយរីករាយទាំងអត្តពលិកគ្រូបង្វឹកថ្នាក់ដឹកនាំនិងអ្នកពាក់ព័ន្ធទាំងអស់គ្នាដែលមកប្រទេសកម្ពុជាដោយស្នាមញញឹមអារម្មណ៍ល្អតាមរយៈកម្ពុជាទទួលបដិសណ្ឋារកិច្ចដ៏ល្អប្រពៃ។
ចំណុចនេះពិតជាសំខាន់ខ្លាំងណាស់សម្រាប់កម្ពុជាជាម្ចាស់ផ្ទះ។
អ្នកដឹកនាំកីឡាឆ្នើមរបស់កម្ពុជារូបនេះបន្ដថាទោះបីកម្ពុជាទើបទទួលធ្វើម្ចាស់ផ្ទះស៊ី
ហ្គេមលើកដំបូង ប៉ុន្ដែកម្ពុជាបានត្រៀមខ្លួនរួចរាល់។ គ្រប់ហេដ្ឋារចនាសម្ព័ន្ធបានបញ្ចប់រួចរាល់ ហើយការកសាងពហុកីឡដ្ឋានថ្មីបានក្លាយជាសមិទ្ធផលប្រវត្តិសាស្ដ្រដ៏អស្ចារ្យសម្រាប់វិស័យកីឡាកម្ពុជា បន្ទាប់ពីការបរិច្ចាគដោយរាជរដ្ឋាភិបាលចិន ដែលជាពហុកីឡដ្ឋានទំនើប និងស្ដង់ដារ បំពាក់ដោយបច្ចេកវិទ្យាទំនើប។ លោកថា សមិទ្ធផលនេះ មិនត្រឹមតែកម្ពុជាប៉ុណ្ណោះទេ តែក៏សម្រាប់វិស័យកីឡាពិភពលោកដែរ៕