ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ចប់វគ្គបណ្តុះបណ្ដាល មន្ត្រីបច្ចេកទេស លើកទម្ងន់កម្រិតមធ្យម

132

ភ្នំពេញ៖ស្តីពីការវគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសកីឡាលើកទម្ងន់កម្រិតបឋមត្រូវបានបញ្ចប់នាថ្ងៃទី១៤សីហានៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
លោកផាត បញ្ញាសុជាតក៍អនុប្រធានសហព័ន្ធកីឡាលើកទម្ងន់កម្ពុជាបានអញ្ជើញចូល
រួមក្នុងពិធីបិទវគ្គនេះ ។លោក សំ សុខយី អគ្គលេខាធិការនៃសហព័ន្ធ កីឡាលើកទម្ងន់កម្ពុជា បាននិយាយថា សិក្ខាសាលានេះ មានសិក្ខាកាមទាំងអស់ចំនួន ៣៣នាក់ ក្នុងនោះស្ត្រី១៤នាក់ ដែលសុទ្ធតែជាមន្ត្រីបច្ចេកទស គ្រូបង្វឹក កីឡាករកីឡាការិនីជម្រើសជាតិ បានចូលរួមយ៉ាង សកម្មផុសផុល និងយក ចិត្តទុកដាក់ស្តាប់ ក្រេបយកចំណេះដឹងពីគ្រូឧទ្ទេសជាពិសេសលោក លោកស្រីជាមន្ត្រីថ្នាក់ដឹកនាំ ចាស់ៗដែលមានបទពិសោធន៍ បានចែករំលែកចំណេះដឹង ឲ្យគ្នាទៅវិញទៅមក ដើម្បីឲ្យអស់លោក ។

លោកបានបន្តថា លោក លោកស្រីជាអ្នកគ្រប់គ្រង មន្ត្រីជំនាញកីឡា គ្រូបង្វឹក កីឡាករ កីឡាការិនីក្រុមជម្រើសជាតិ កីឡាលើក ទម្ងន់ដែលមានវត្តមាន ត្រៀមខ្លួនទៅហ្វឹកហាត់ រយៈពេលវែងនៅប្រទេសចិន នាពេលខាងមុននេះ យក ទៅអនុវត្តស្របតាមទិសដៅ បច្ចេកទេស ។
សមត្ថភាពកីឡាករ កីឡាការិនី គ្រូបង្វឹក មន្ត្រីបច្ចេកទេស ជំនាញទាំងអស់នេះហើយ ដែលធ្វើឲ្យសហព័ន្ធកីឡាលើកទម្ងន់អន្តរជាតិ និងអាជ្ញាធរកីឡាជាតិនៅ គ្រប់កម្រិត ប្រព័ន្ធផ្សព្វផ្សាយ មហាជនមានការគាំទ្រខ្លាំង ដល់ប្រភេទកីឡាលើកទម្ងន់ ។
ដើម្បីធានាបាននូវការគោរពទៅតាមគោលការណ៏តួនាទីភារកិច្ចនិងការទទួលខុសត្រូវលើការរៀបចំ អនុវត្តដឹកនាំកិច្ចការ ប្រកួតនានា ព្រឹត្តិការណ៍ប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២២ និងការប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី ៣២ ឆ្នាំ២០២៣ ប្រកបដោយតម្លាភាព ប្រសិទ្ធិភាព និងទទួលបានលទ្ធផលជាផ្លែផ្កា ជូនអង្គភាព ស្ថាប័ន ជាតិមាតុភូមិ ។

ជាលទ្ធផល នៃការវាស់ស្ទង់សមត្ថភាពទទួលបាន៖ សិក្ខាកាមទទួលបានលទ្ធផលល្អ ចំនួន៣៥ភាគរយសិក្ខាកាមទទួលបានលទ្ធផលបង្គួរចំនួន៥៥ភាគរយនិងនិងក្រៅពីនោះទ
ទួលបានលទ្ធផល មធ្យម ៕

អត្ថបទដែលជាប់ទាក់ទង