ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងសម្ថកិច្ច បង្ក្រាបកន្លែងជល់មាន់ ឃាត់មនុស្សចំនួន១០នាក់ ក្នុងភូមិខ្វា

73

 

ភ្នំពេញ : នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក ទូត សំណាង នាយការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាលរាជធានី បានដឹកនាំកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីផ្នែកព្រហ្មទណ្ឌកម្រិតស្រាលចុះបង្ក្រាបទីតាំងល្បែងស៊ីសងជល់មាន់មួយកន្លែងស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជារៀងរាល់ថ្ងៃត្រូវគេឃើញមានមនុស្សចូលទៅល្បែងស៊ីសងគឺជាទីទីតាំងជល់មាន់មួយកន្លែងនេះស្ថិតនៅភូមិខ្វា ហើយនៅថ្ងៃ១៤ ខែសីហា ឆ្នាំ២០២២ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាល ព្រហ្មទណ្ឌកម្រិតស្រាលចុះបង្រាប ដោយឃាត់ខ្លួននាក់លែងល្បែងចំនួន១០នាក់ ព្រមទាំងវត្ថុតាងមួយចំនួន ។

សម្ថកិច្ចបានឲ្យដឹងថា ជនញៀនល្បែងទាំង១០នាក់និង វត្ថុតាងត្រូវបញ្ចូនទៅស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញដើម្បីបន្តតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង