ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជានឹងចូលរួម ព្រឹត្តិការណ៍ប្រណាំងរថយន្ដ OFF ROADនៅថៃចុងខែនេះ

84

ភ្នំពេញ៖កម្ពុជាបានប្រកាសថានឹងចូលរួមក្នុងព្រឹត្តិការណ៍ប្រណាំងរថយន្ដOFF ROAD
គម្រប់២០ឆ្នាំនៅខេត្តកាន់ឆាណាក់បុរីប្រទេសថៃដែលគ្រោងធ្វើនាចុងខែសីហានេះ។
លោក ព្រុំ រស្មី ប្រធានក្រុមខេមបូ 4×4 និងជាប្រធានក្រុមដឹកនាំក្រុមរថយន្ត OFF ROAD កម្ពុជាចូលរួមប្រកួតនៅប្រទេសថៃបានថ្លែងឲ្យដឹងថាការប្រណាំងខាងលើនេះគឺជាវិញ្ញាសាថ្មីមួយនិងប្លែកសម្រាប់កម្ពុជាដោយសារកន្លងមកគឺយើងលេងជាវិញ្ញាសាឯកត្តជនប៉ុន្តែកម្មវិធីប្រណាំងនៅថៃ តែពេលនេះត្រូវលេងជាក្រុម។

ការលេងជាក្រុមបែបនេះទាមទារអោយកីឡាករទាំងអស់ត្រូវសាមគ្គីគ្នានិងសហការគ្នាជាក្រុមទោះបីមានអ្នកខ្លាំងនិងអ្នកខ្សោយក៏ដោយក៏ត្រូវលេងជាលក្ខណៈក្រុមដើម្បីអោយការប្រណាំង ឈានទៅដល់ទីជាក្រុម ទើបទទួលបានជ័យជំនះ។
លោកប្រធានក្រុមរូបនេះបន្តថាដើម្បីត្រៀមខ្លួនអោយបានល្អទាំង៣ក្រុមបានធ្វើការ
ហ្វឹកហាត់ជាក្រុមតាមលក្ខណៈដូចតទៅ៖ទី១-សាកល្បងកម្លាំងម៉ាស៊ីនរថយន្តទី២-សាក
របៀបការប្រើត្រើយ និងទី៣- សាកល្បងបច្ចេកទេសអ្នកបើកបរ និងជំនួយការអ្នកបើកបរ អោយបានល្អប្រសើរ ធ្វើការប្រណាំងជាក្រុម នៅព្រឹត្តិការណ៍ប្រណាំងកម្រិតអន្តរជាតិ ឆ្នាំ២០២២នេះ។

លោកព្រុំ រស្មីបានវាយតម្លៃថាក្រុមទាំងមូលសហការគ្នាបាន៧០ភាគរយដោយសារ
យើងបានសាកកម្លាំងម៉ាស៊ីន សាកប្រណាំងជាក្រុមនិងយល់ពីរបៀបនៃការលេងជាក្រុមច្រើន តាមរយៈបទពិសោធន៍នៃការប្រណាំងកម្រិតដល់ក្រុមជាពិសេសអ្នកបើកបរនិងជំនួយការអ្នកបើកបរ។
គួរបញ្ជាក់ថាព្រឹត្តិការណ៍ប្រណាំងរថយន្តOFFROADឆ្នាំ២០២២នេះរៀបចំដោយប្រទេសថៃ។

ការចូលរួមរបស់កម្ពុជាគឺដើម្បីចង់រឹតចំណងសាមគ្គីភាពមិត្តភាពជាមួយប្រទេសជិតខាងពិសេសចង់បង្ហាញទៅកាន់ពិភពលោកថាកម្ពុជាក៏ជាមានធនធានកីឡាករក្នុងវិស័យកីឡារថយន្ត OFF ROAD នេះដែរ ហើយកម្ពុជា នឹងទទួលបានចំណាត់ថ្នាក់ល្អ ចន្លោះពីលេខ១ ដល់លេខ៥ ពីការប្រណាំងកម្រិតអន្តរជាតិមួយនេះ។

ព្រឹត្តិការណ៍ប្រណាំងរថយន្ត OFF ROAD ដែលគ្រោងនឹងចាប់ផ្តើមពីថ្ងៃទី២៥ ដល់ថ្ងៃ ទី២៨ ខែសីហា ឆ្នាំ២០២២ មាន៥ប្រទេសចូលរួម គឺឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា កម្ពុជា និងថៃម្ចាស់ផ្ទះ និងមានរថយន្តសរុបចូលរួមប្រណាំងប្រមាណជាង១០០គ្រឿងក្នុងនោះកម្ពុជា មាន៣ក្រុមដែលមានរថយន្ដចំនួន៩គ្រឿងចូលរួម មានក្រុមខេមបូ 4×4 , ក្រុម VKH និងក្រុមគោព្រៃមណ្ឌលគិរី៕

អត្ថបទដែលជាប់ទាក់ទង