រដ្ឋបាលខណ្ឌកំបូល បានដាក់លូអមសង់ខាង ផ្លូវបេតុង១ខ្សែ ជូនពលរដ្ឋនៅវត្ដស្វាយផ្អែម
ភ្នំពេញ៖ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូលបានដឹកនាំមន្ត្រីសាលាខណ្ឌ និងក្រុមប្រឹក្សាសង្កាត់ ប្រធានភូមិ ចុះពិនិត្យសកម្មភាពការងារ ដាក់លូ អមសង់ខាងផ្លូវ វត្ដស្វាយផ្អែម ក្នុងភូមិសាស្រ្តខណ្ឌកំបូល: ១- បន្តចុះពិនិត្យសកម្មភាព មន្ត្រី ការិយាល័យសាធារណការ អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈ ដាក់លូជូនប្រជាពលរដ្ឋនៅអមសងខាងផ្លូវបេតុង វត្តស្វាយផ្អែម ស្ថិតនៅភូមិកំរៀង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ២- ចុះពិនិត្យស្ថានភាពផ្លូវ -លូ ក្នុងភូមិ នៅភូមិចំបក់ពណ្ណរាយ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ដេីម្បីដោះស្រាយសំណេី/សំណូមពររបស់ប្រជាពលរដ្ឋក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខណ្ឌកាលពីពេលកន្លងទៅថ្មីៗនេះ ៕ សំរិត