ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញមិនអនុញ្ញាតឲ្យសមាគម គ្រូបង្រៀនកម្ពុជាហែក្បួន ដាក់ញាតិ ក្នុងឱកាស អបអរ ទិវាគ្រូបង្រៀនពិភពលោកនោះទេ

75

 

ភ្នំពេញ៖ ឆ្លើយតបនឹងសមាគម គ្រូបង្រៀនកម្ពុជាឯករាជ្យ ដែលគ្រោងនឹងជួបជុំគ្នានៅសួនច្បារវត្តភ្នំ និងបន្តហែក្បួន ដាក់ញត្តិ ជូនក្រសួង អប់រំ យុវជន និង កីឡា និង ខុទ្ទកាល័យ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជានៅ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨ខាងមុខនេះ ដើម្បីលើកឡើងពីស្ថានភាព គ្រូ បង្រៀន និងគុណភាពគ្រូបង្រៀននៅក្នុងប្រទេសកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ មិនអនុញ្ញាត ឲ្យមានការជួបជុំ និងហែរក្បួននេះឡើយ ។

   នេះបើតាមការបញ្ជាក់អោយដឹងពីលោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ កញ្ញានេះ ដោយម៉េត មាសភក្តី បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ គឺមិនបានអនុញ្ញាតិ ទៅតាមអ្វី ដែលមាននៅក្នុង លិខិតស្នើសុំ របស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យនោះទេ ។ ពួកគាត់ អាចជួបជុំគ្នាបានតែនៅទីលានប្រជាធិបតេយ្យ តែចំពោះការហែរក្បួន គឺមិនអនុញ្ញាតិនោះទេ ដោយវាធ្វើអោយប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងបង្កការកកស្ទះចរាចរ ដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរ នៅក្នុងរាជធានីភ្នំពេញ។ ដូច្នេះរដ្ឋបាលរាជធានីភ្នំពេញមិនអនុញ្ញាតិឡើយ ។

     លោក ម៉េត មាសភក្តី បានបញ្ជាក់ឲ្យដឹងទៀតថា ទាក់ទងនឹងការហែរក្បួន ដាក់ញ្ញាតិនេះ រដ្ឋបាលរាជធានី មិនអនុញ្ញតិជូននោះទេ រួមទាំងការងារជួបជុំ នៅសួនច្បារវត្តភ្នំ ព្រោះថាទីតាំងសួនច្បារនេះ មិនមែនជាកន្លែងដែលសម្តែងមតិនោះទេ ។ដោយឡែក ការងារហែក្បួន ដើម្បីដាក់ញតិ្តនេះ ក៏មិនអនុញ្ញាតជូនដែរ ព្រោះវាប៉ះពាល់ ដល់សណ្តាប់ធ្នាប់សាធារណៈ បង្កើនការកក់ស្ទះ ។ ដូច្នេះការហែក្បួន មិនត្រូវអនុញ្ញាតជូនទេ ប៉ុន្តែពួកគេអាចចាត់តំណាង របស់គាត់ប៉ុន្មាននាក់ យកញតិ្ត ទៅដាក់នៅតាមទីតាំង ដែលគាត់ចង់ដាក់បាន ហើយសម្រាប់ទីតាំង ដែលយើងអាច អនុញ្ញាតឲ្យជួបជុំ គឺយើងអាចប្រើទីលានប្រជាធិបតេយ្យ ព្រោះនេះ ត្រូវបានកំណត់ដោយច្បាប់ ថាជាកន្លែងទុកសម្រាប់ បងប្អូនយើងសម្តែងមតិ ។

   លោក ម៉េត មាសភក្តី បានបញ្ជាក់ថា ការឆ្លើយតបនេះ គឺជាជំហររបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពញ។

   គួររំលឹកថា ក្នុង ឱកាសអបអរសាទរទិវាគ្រូបង្រៀនដែលអាចមាន អ្នកចូលរួមប្រមាណ១៥០នាក់នោះ ក៏មានការដង្ហែក្បួនចេញពីសួនច្បារវត្តភ្នំ ដើម្បីដាក់ញត្តិ ជូនក្រសួងអប់រំ យុវជន និងកីឡា និងខុទ្ទកាល័យ សម្តេចតេជោនាយករដ្ឋមន្ត្រីផងដែរ ។ លោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានអះអាងថា ក្នុងញតិ្តនោះ មានគោលបំណង ទាមទារជាថ្មីម្តងទៀត ឲ្យក្រសួងនិងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្តល់ ប្រាក់ខែគោលដល់លោកគ្រូ អ្នកគ្រូ យ៉ាងតិច២លានរៀលក្នុងមួយខែ”៕

អត្ថបទដែលជាប់ទាក់ទង