ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្ក្រាបគ្រឿងញៀន ចាប់ជនសង្ស័យ ជាបុគ្គលិករតនាគារខេត្តកំពង់ឆ្នាំង ដកហូតថ្នាំញៀន 2,5គីឡូ

138

កំពង់ឆ្នាំង ៖ លោក អ៉ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានដឹកនាំនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង សហការជាមួយកងកម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្រសួងមហាផ្ទៃ ចុះបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំនៅក្នុងភូមិធ្នុងកំបុត ឃុំក្រាំងដីមាស ស្រុករលាប្អៀរ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។

របាយការណ៍របស់សមត្ថកិច្ច បានបង្ហាញថា ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ វណ្ណៈ បញ្ញាវឌ្ឍន៍ អាយុ២៦ឆ្នាំ មុខរបរ បុគ្គលិករតនាគារសាខាខេត្តកំពង់ឆ្នាំង មានទីលំនៅភូមិធ្នង់កំបុត ឃុំក្រាំងដីមាស ស្រុករលាប្អៀរ និងដកហូតវត្ថុតាងគ្រឿងញៀន ២,៥០គីឡូក្រាម ព្រមទាំងសម្ភារមួយចំនួនទៀត៕

អត្ថបទដែលជាប់ទាក់ទង