ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមវ៉ាត់ ចំរើន ប្រាប់ប្រមុខកីឡា នៃបណ្ដាប្រទេសអាស៊ាន ពីវិញ្ញាសាសម្រាប់ស៊ីហ្គេមឆ្នាំ២០២៣

159

ភ្នំពេញ៖នៅទីក្រុងបាងកកប្រទេសថៃថ្ងៃទី១៦សីហាម្សិលម៉ិញនេះឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣(CAMSOC)បានប្រាប់មេដឹកនាំកីឡានៃបណ្ដាប្រទេសអាស៊ានក្នុងកិច្ចប្រជុំក្រប
ខណ្ឌលេខាធិការដ្ឋានដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារដំណើរការនៃការរៀបចំនិងជាពិសេសលើការសម្រេចដាក់វិញ្ញាសាប្រកួត ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។

ឯកឧត្តមវ៉ាត់ចំរើនបានប្រាប់ឲ្យដឹងថាកិច្ចប្រជុំថ្ងៃនេះប្រទេសជាសមាជិកទាំងអស់បានកោតសរសើរការគាំទ្រពិសេសគឺការផ្ដល់នូវទំនុកចិត្ដដល់កម្ពុជាដែលបានបង្ហាញនូវកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍នៅរាជធានីភ្នំពេញកាលពីថ្មីៗបានល្អ។ពិសេសមាន
ការផ្ដោតលើការពិភាក្សានិងសម្រេចលើវិញ្ញាសាដែលត្រូវដាក់បញ្ចូលក្នុងការប្រកួតនិងលើសពីនេះគឺការបន្តពិភាក្សាលើការលក់សិទ្ធិទូរទស្សន៍។

ក្នុងកិច្ចប្រជុំនេះកម្ពុជាបានបង្ហាញទៅគ្រប់ប្រទេសអំពីការត្រៀមប្រភេទវិញ្ញាសាជាង
៦០០។ ក្នុងវិញ្ញាសាទាំងអស់ហ្នឹង គឺមានការជជែកវែកញែកគ្នា ក្នុងនោះវិញ្ញាសាភាគច្រើន បានទទួលការគាំទ្រពីបណ្ដាប្រទេសទាំងអស់ហើយនៅមានវិញ្ញាសាតិចតួចទេដែលគេស្នើសុំឲ្យកម្ពុជាពិចារណាឡើងវិញ។ក្នុងនាមជាម្ចាស់ផ្ទះកម្ពុជាបានយកសំណូមពររបស់គេមកធ្វើ
ការជាមួយសហព័ន្ធកីឡាជាតិរបស់យើងឡើងវិញមួយចំនួន។
នេះហើយជាអ្វីដែលកម្ពុជាបានខិតខំប្រឹងប្រែងដើម្បីធ្វើការតស៊ូមតិបន្ដតែវឌ្ឍនភាព
របស់កម្ពុជា បានដើរទៅមុខយ៉ាងរលូន ព្រោះយើងបានសុំឲ្យប្រទេសទាំងអស់ គាំទ្រកម្ពុជា និងជួយកម្ពុជាឲ្យធ្វើការប្រកួតទទួលបានជោគជ័យហើយប្រទេសទាំងអស់បានសន្យានឹងជួយដល់កម្ពុជា ដែលខិតខំប្រឹងប្រែងក្នុងការធ្វើម្ចាស់ផ្ទះលើកដំបូងនេះ ឲ្យបានជោគជ័យ ។

ជុំវិញការរៀបចំឲ្យមានការលក់សិទ្ធិទូរទស្សន៍ក្រោមគំនិតផ្ដួចផ្ដើមដំបូងគេដោយកម្ពុជា ក៏ត្រូវបានយកមកពិភាក្សាជាថ្មីនិងទទួលបានការគាំទ្រពីប្រទេសជាសមាជិកដោយបានចាត់ទុកជារបត់ថ្មី ដើម្បីជាគំរូស៊ីហ្គេម បន្តបន្ទាប់ទៀត។

ការរៀបចំឲ្យមានការលក់សិទ្ធិទូរទស្សន៍នេះត្រូវបានប្រទេសទាំងអស់ចាត់ទុកជាគឺជា
របត់នៃការផ្លាស់ប្ដូរមួយដ៏សំខាន់ក្នុងប្រវត្តិរបស់ស៊ីហ្គេមដែលមានតែកម្ពុជាទេដែលអាចធ្វើជាគំរូក្នុងការលក់សិទ្ធិទូរទស្សន៍នេះដើម្បីឲ្យស៊ីហ្គេមបន្ដៗទៀតយកជាមេរៀនបទពិសោធន៍ទាំងការផលិតឲ្យមានគុណភាពនិងការផ្ដល់នូវតម្លាភាពនៃការចែករំលែកភាគលាភនៃការលក់សិទ្ធិទូរទស្សន៍ ចំពោះស៊ីហ្គេមនៅកម្ពុជា។
ការវាយតម្លៃចុងក្រោយក្នុងនាមជាម្ចាស់ផ្ទះកម្ពុជាបានជោគជ័យជោគជ័យក្នុងកិច្ចប្រជុំនេះដែលជាកិច្ចប្រជុំមួយដែលទទួលបាននូវសុទិដ្ឋិនិយមច្រើននៅក្នុងការលើកទឹកចិត្តឲ្យម្ចាស់ផ្ទះរៀបចំឲ្យទទួលបានជោគជ័យ សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣៕

អត្ថបទដែលជាប់ទាក់ទង