ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរនិងមន្ទីរជំនាញ ចុះពិនិត្យ​និងដោះស្រាយតំបន់​លិចលង់​ដោយសារ​ជំនន់​ទឹក​ភ្លៀង​នៅភូមិតាង៉ូវក្រោម សង្កាត់​និរោធន៍​

97

 

ភ្នំពេញ៖ ដើម្បីដោះស្រាវនូវកង្វល់របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងខណ្ឌច្បារអំពៅ ពិសេស ប្រជាពលរដ្ឋរស់នៅតំបន់​លិចលង់​ដោយសារ​ជំនន់​ទឹក​ភ្លៀង​នៅភូមិតាង៉ូវ ក្រោម សង្កាត់​និរោធន៍​ អាជ្ញាធរខណ្ឌច្បារអំពៅនិងមន្ទីរជំនាញ នៅថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០១៨បានចុះពិនិត្យ​និងដោះស្រាយជូនប្រជាពលរដ្ឋ សំដៅធ្វើយ៉ាងណានាំទឹកចេញ បញ្ជៀសអោយបាននូវការលិចលង់ភូមិដ្ឋានប្រជាពលរដ្ឋ ។

   ការងារនេះ កាលពីថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០១៨លោក​ ចេង​ មុនីរ៉ា​ អភិបាល​ខណ្ឌ​ច្បារ​អំពៅ​ និង​ លោក​ សាំ​ ពិសិដ្ឋ​ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​ ព្រមទាំងមន្ត្រីអង្គភាពលូទឹក បានចុះពិនិត្យ​និងដោះស្រាយជូនប្រជាពលរដ្ឋនៅតំបន់​លិចលង់​ដោយសារ​ជំនន់​ទឹក​ភ្លៀង​នេះ ខណៈពេលទឹកទន្លេកំពុងឡើងខ្ពស់ ហើយមន្ត្រីជំនាញបានសម្រេចបិទទ្វារទឹកបង្ហូរចូលទន្លេនោះ។

    មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថាលើការងារនេះ អាជ្ញាធរនិងមន្ទីរជំនាញបានប្រើរថយន្តបូមលូចំនួន ៣គ្រឿង ទឹកកំពុងហូរយ៉ាងខ្លាំងតាមបណ្តាញលូឆ្លងកាត់វត្តកំសាន្តឆ្ពោះមកប្រឡាយបារាំងរួចបូមទឹកបញ្ចេញនៅស្ថានីយ៍ព្រះពន្លា ដែលសង្ឃឹមថាទឹកនឹងស្រកនាពេលយប់នេះ។

    លោក​ សាំ​ ពិសិដ្ឋ​ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បានអោយដឹងនៅព្រឹកថ្ងៃ២៥ កញ្ញានេះថា ចំពោះរថយន្តបូបលូនេះ យើងធ្វើចាប់ពីតំបន់ភូមិតាង៉ូវក្រោមរហូតដល់ ប្រឡាយបារាំង និងបូមទឹកបញ្ចេញនៅស្ថានីយ៍ព្រះពន្លា ។កិច្ចការងារនេះយើងត្រូវធ្វើការពង្វាងលូ ដោយខ្ចីវត្តកំសាន្ត ដើម្បីប្រើប្រាស់សិន ដោយអោយទឹកឆ្លងតាត់វត្តមកលូថ្មី ដែលរដ្ឋបាលខណ្ឌច្បារអំពៅបានដាក់រួច មានប្រវែងជា១៦០០ម៉ែត្រ នៅការដោះស្រាវជូនប្រជាពលរដ្ឋវានឹងបានប្រសើរឡើង៕

អត្ថបទដែលជាប់ទាក់ទង