ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឌភូមិពោធិមៀវ៥១គ្រួសារ សូមអោយ សម្តេចតេជោ ជួយអន្តរាគមន៍រកយុត្តិធម៌ខណៈលោកជំទាវស៊ុយ ផាន ដាក់គ្រឿងចក្រ រំលោភយកដីពួកគាត់ ជាង៦០ហិកតា

187

ខេត្តកណ្តាល៖ ប្រជាពលរដ្ឌេស់នៅភូមិពោធិមៀវ៥១គ្រួសារកំពង់រងទុកវេទនា បានសូមអោយសម្តេចតេជោហ៊ុន សែន ជួយអន្តរាគមន៍រកយុត្តិធម៌ ខណៈលោកជំទាវស៊ុយ ផានបានដាក់គ្រឿងចក្រ រំលោភយកដីពួកគាត់ជាង៦០ហិកតា។
បងប្អូនប្រជាពលរដ្ឋបានអោយដឹងថា កន្លងមកនេះពួកគាត់បានដាក់ពាក្យស្នើរសូមទៅឲ្យអាផ្ញាធរឃុំស្រុកនឹងក្រុមការងាថ្នាក់ពង្រឹងឃុំគគីរធំ ដើម្បីទាមទារកយុត្តិធម៌ តែដូចជាមិនបានផលសោះ ។

ពលរដ្ផទាំង៥១គ្រួសារនេះ មានអ្នកខ្លះ បានលក់ដីឲ្យក្រុមហ៊ុនពិតមែន តែមិនបានទទួលលុយទេ គឺលក់ខ្យល់ទិញខ្យល់។ ឯខ្លះទៀត មិនបានលក់ដីឲ្យក្រុមហ៊ុនទេ តែបែរជាដីទាំងនោះ នៅក្នុងប្លង់កម្មសិទ្ធរបស់ក្រុមហ៊ុនទៅវិញ ជាហេតុបណ្ដាលឲ្យក្រុមហ៊ុន មានសំអាងដាក់គ្រឿងចក្រឈូសឆាយរហូត បើទោះបីជាមានការតវ៉ាយ៉ាងណាក៏ដោយ ជាហេតុបណ្ដាលឲ្យពលរដ្ផ៥១គ្រួសារ ក្ដៅក្រហាយឈឺចាប់យំលែងចេញ ដោយសាតែក្រុមហ៊ុនផានអ៊ីមិចរបស់លោកជំទាវស៊ុយ ផាន មិនព្រមធ្វើការដោះជូនពួកគាត់ទាល់តែសោះ។ ដូច្នេះទើបពួកគាត់បានសំណំុពរយ៉ាងទទូច សុំអោយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសសម្តេចតេជោហ៊ុន សែន ប្រមុខនៃរាជរដ្ឌាភិបាល មេត្តាជួយផ្តល់នូវភាពយុត្តិធម៌ជូនពួកគាត់ផង ព្រោះមានតែសម្តេចទេដែលបានដឹងពីទុក្ខលំបាក និងផ្តល់នូវភាកក់ក្តៅដល់ប្រជាជនយើង។
ជុំវិញបញ្ហាខាងលើនេះ សារព័ត៌មានយើងព្យាយាមសុំការបំភ្លឺពីក្រុមហ៊ុនផានអ៊ីមិច ពិសេសលោកជំទាវស៊ុយ ផាន ផងដែរ នៅរសៀលថ្ងៃទី១៩ មិថុនានេះ តែមិនអាចទំនាក់ទំនងសុំការបំភ្លឺបានឡើយ៕

អត្ថបទដែលជាប់ទាក់ទង