ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧកញ៉ា​ ឡុង​ ហួរ​ យកដងអំបោសវាយក្បាលសន្តិសុខយាមផ្ទះបែកក្បាល រត់មកប្តឹងប៉ុស្តិ៍កាកាប​១ អត់មានអ្នកធ្វើការ តើឲ្យសង្ឃឹមអ្នកណា

170


លោកផែង វណ្ណៈ បានសរសេរលើផេកហ្វេសប៊ុកថា ​លោក​ឧកញ៉ា​ ឡុង​ ហួរ​ ថៅកែក្រុមហ៊ុនប្រេង​ LHR យកដងអំបោសវាយសន្តិសុខ​ក្រុមហ៊ុនឯក​ជនឈ្មោះ​ ព្រំ​ សារ៉េត​ អា​យុ៤៣ឆ្នាំ បែកក្បាល​ ដេរប្រាំថ្នេរ​ នៅសង្កាត់​កាកាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ កាលពីយប់ថ្ងៃទី​២៤​ ខែ​កញ្ញា​ ឆ្នាំ​២០១៨​ ។

បន្ទាប់ពីរងរបួសរយះក្បាល បុរសសន្តិសុខ​ក្រុមហ៊ុនឯកជនរូបនេះ បានធ្វើដំណើរមកកាន់ប៉ុស្តិ៍នគរបាលកាកាប១ ដើម្បីមកដាក់ពាក្យប្តឹងចោទប្រកាន់ ​លោកឧញ៉ា ឡុង ហ៊ួរ បានយកដងអំបោស វាយចំក្បាល៣ដងអំបោស បណ្តាលឲ្យបែកហូរឈាម ហើយបានគំរាមយកកាំភ្លើងមកបាញ់ចោល ធ្វើឱ្យគាត់ភ័យក៏បានរត់គេចចេញ និងមកសុំការជួយអន្តរាគមន៍ពីនគរបាលប៉ុស្តិ៍កាកាប​១។ ​ប៉ុន្តែនៅពេលដែលគាត់ទៅដល់ប៉ុស្តិ៍កាកាប​១ ពុំមានឃើញនគរបាលណានៅម្នាក់នោះទេ ហើយគាត់ក៏ត្រឡប់ទៅផ្ទះវិញ។ ហេតុការណ៍នោះបានភ្ញាក់ផ្អើលនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ នៅសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។បើតាមជនរងគ្រោះ កន្លែងដែលរូបគេធ្វើការនោះ ស្ថិតនៅក្នុងក្រុមហ៊ុន Best Sevice ហើយត្រូវបានលោកឧកញ៉ា ឡុង ហ៊ួរ ជួលឲ្យទៅតាមនៅផ្ទះគាត់ ស្ថិតនៅសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។

លោក ព្រុំ សារ៉េត មុខរបរសន្តិសុខរបស់ក្រុមហ៊ុន ​បេះសូវី​ស យាមនៅផ្ទះឧកញ៉ា ឡុង ហ៊ួ ស្នាក់នៅភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។​ ចំណែកឯជនបង្កជា​ឧកញ៉ា ឈ្មោះ ឡុង ហ៊ួ មានលំនៅដ្ឋាននៅស​ង្កាត់កាកា​ប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​។​ បុរសរងគ្រោះឈ្មោះ ព្រុំ សារ៉េត ជាសន្តិសុខរូបនោះ បាននិយាយថា នៅខណៈគាត់អង្គុយយាម​នៅក្នុងផ្ទះរបស់លោកឧញ៉ា ​ឡុង ហ៊ួរ រួចក៏បានដេកលក់ទៅ ខណៈដល់វេលាម៉ោងប្រមា​ណជា​១០យ​ប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ ស្រាប់​តែលោកឧក​ញ៉ា ឡុង ហ៊ួរបានយកដងអំបោសមកសំពងក្បាលគាត់ ត្រូ​វចំ​នួន៣ដងអំបោស បណ្តាលឲ្យរងរបួសបែកហូរឈា​​ម​ស្រោច​ពេញខ្លួន ។ ក្រោយពេលដែលទទួលរងនូវការវាយដំ ពីសំណាក់លោកឧកញ៉ា ឡុង ហ៊ួរ ហើ​យនោះ​ក៏មានអង្គរក្សម្នាក់ របស់លោកឧកញ៉ានោះ បានស្រែក​​គំ​រាម​ថា​ ចេញឲ្យឆ្ងាយទៅ ប្រយ័ត្នគាត់ចូលទៅក្នុងចេញមកវិញ យកកាំភ្លើ​ងមកបាញ់ ។ រួចគាត់ក៏បានឮដូចនេះ ​ក៏បានរត់គេចចេញ និងមក​​សុំការជួយអន្តរាគមន៍ ពីនគរបាលប៉ុស្តិ៍កាកាកាប១ ​តែពុំមាននគរបាលរូបណានៅម្នាក់នោះឡើយ ដោយ​សារកម្លាំង បានចេញល្បាតតាមមូលដ្ឋាន រួចគាត់ក៏ត្រឡប់ទៅផ្ទះវិញទៅ​។ លោក ​ព្រុំ សារ៉េត បានបន្តទៀតថា លុះស្អែកឡើ​ង វេលាថ្ងៃត្រង់ ទើបរូបលោកបានធ្វើដំ​ណើរមកប៉ុស្តិ៍នគរបាលកាកាប១ ដាក់ពាក្យបណ្តឹងលោ​កឧកញ៉ា ឡុង ហ៊ួរ ម្តងទៀត ដើម្បីឲ្យនគរបាលអន្តរាគមន៍ ​និងរកយុត្តិធម៌ ជូនគាត់ ដែលត្រឹមជាសន្តិសុខបានត្រឹមមួយរស់ៗ។ ​ក្រោយពេលដែលសន្តិសុខ​រូបនេះបានដាក់ពាក្យបណ្តឹងរួចហើ​យនោះ គាត់ក៏បាន​ត្រឡប់ទៅផ្ទះវិញ រួចក៏ស្ងាត់ឈឹងតែម្តងទៅ​ ដោយមិនដឹងថា សមត្ថកិច្ចហ៊ានចាត់ការឬអត់នោះទេ ពីព្រោះនគរបាលមានបុណ្យស័ក្តិ តូចជាងលោកឧកញ៉ា៕

អត្ថបទដែលជាប់ទាក់ទង