ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ និទានរឿងមនុស្សលោក

141

ភ្នំពេញ ៖ លោកអ្នកអាចរស់នៅបែបនឹងបានអត់?បើទីនោះគ្មានWIFIគ្មានទូរស័ព្ទសម្រាប់សាក
សួរសុខ ទុក្ខគ្នាពីចម្ងាយដោយជំនួសមកវិញមានតែការជជែកគ្នានិងការញញឹមរកគ្នានោះ។
ទេ ! សម្រាប់ក្មេងៗសម័យនេះអាចចាត់ទុកថានេះជាទណ្ឌកម្មសម្រាប់ពួកគេព្រោះ
សូម្បីតែអ្នកជាប់គុកឲ្យតែមានលុយគឺអាចប្រើលុយក្នុងការនិយាយទូរស័ព្ទជាមួយពិភពខាង
ក្រៅបានឬអាចជួលទូរស័ព្ទឆ្មាំគុកមកលេងហ្វេសប៊ុក ឬ ទីកតុកបានហើយក៏អាចញ៉ែស្រីបានដែរ ។

ចុះសម្រាប់មនុស្សដែលនៅរស់ហើយសល់ពីសម័យប៉ុលពតវិញ?សម្រាប់អ្នកភ្លេចកំណើតគេគឺគេនឹងមានចរឹកដូចក្មេងសម័យនេះដែរតែសម្រាប់អ្នកមិនភ្លេចកំណើតគេនិយាយដោយរំភើយថាមិនសំខាន់ឲ្យតែមានអង្ករច្រកឆ្នាំងគឺចប់ហើយ ។
សុំទោសនេះវាគ្រាន់តែជាការគិតរបៀបឆ្កួតៗរបស់ជនឡឺកឺតែប៉ុណ្ណោះព្រោះសម័យនេះគេចាត់ទុកទូរស័ព្ទគឺជាគ្រួសារដ៏សំខាន់មួយទៅហើយ។មានមនុស្សមិនតិចទេដែលលេងទូរស័ព្ទភ្លេចបាយភ្លេចទឹក ភ្លេចកូន ភ្លេចចៅ ។
ជាការពិតហើយគ្រួសារមិនមែនគ្រាន់តែជារឿងជាប់សាច់ឈាមគ្នាប៉ុណោ្ណះទេតែវាក៏ជារឿងសំខាន់មួយត្រង់ថាតើនរណាកាន់ដៃអ្នកនៅថ្ងៃណាដែលអ្នកត្រូវការបំផុតនោះ។គឺវាពិតជាមិនមែនទូរស័ព្ទហើយ៕

អត្ថបទដែលជាប់ទាក់ទង