ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌមានជ័យថ្មី ហែម ដារឹទ្ធ នាំយកអំណោយ កាកបាទក្រហមកម្ពុជាចែកជូនប្រជាពលរដ្ឋក្រីក្រ៧០គ្រួសារមកពី៧សង្កាត់ក្នុងខណ្ឌមានជ័យ

152

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី​២១ ខែ​ សីហា ឆ្នាំ ២០២២នេះ  លោក ហែម ដារិទ្ឋ អភិបាលខណ្ឌមានជ័យថ្មីនិងជាប្រធានក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ និង លោក ឌី រត្ន័ខេមរុណ ប្រធានគណៈកម្មាធិការអនុសាខា និង ដោយមានការនិមន្តចូលរួមពីព្រះចៅអធិការវត្តស្ទឹងមានជ័យ ដោយ បានចុះសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមាន​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត  ប៊ុន រ៉ានីហ៊ុនសែន​ ជាប្រធាន ចែកជូនប្រជាពលរដ្ឋដែលមាន ជីវភាពខ្វះខាតចំនួន៧០គ្រួសារ​ មកពីសង្កាត់៧សង្កាត់ ក្នុងមូលដ្ឋានខណ្ឌមានជ័យនៃរាជធានីភ្នំពេញ។

លោក ហែម ដារិទ្ធ ប្រធានក្រុមការងារអនុសាខា​ បានពាំនាំនូវ ការផ្តាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តម ឃួង ស្រេង ប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំ ពេញ ជាពិសេសពីសំណាក់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេច ប្រធានតែងតែបានគិតគូរយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋ គ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការនយោបាយ​ ជាតិសាសន៍  សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោលគឺកាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកអោយបងប្អូនប្រជាពលរដ្ឋណាម្នាក់ចោលឡើយ។​ ​

ជាមួយគ្នានេះ លោកក៏សូមឱ្យគ្រួសារទាំងអស់យកចិត្តទុកដាក់ថែទាំសុខភាពដោយ ប្រកាន់ភ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងសូមកុំធ្វេសប្រហែសពីជំងឺកូវីដ១៩​ ដោយបន្តអនុវត្តវិធាន ការណ៍ការពារខ្លួនជានិច្ច​ពោលគឺវិធានការ ៣ការពារ​​ និង​ ៣​កុំ​ ។ អំណោយមនុស្សធម៌ដែលផ្តល់ជូនដោយក្នុង១គ្រួសារៗទទួលបានអង្ករ២៥គីឡូក្រាម .ទឹកសុីអុីវ ឬ ទឹកត្រី១យួរ មី១កេស ទឹកសុទ្ឋ១កេស ម៉ាស់១ប្រអប់ ជែលលាងដៃ១ដប ថវិកា៩មុឺន រៀលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង