ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ បញ្ជាឱ្យមេបញ្ជាការអង្គរក្ស បណ្តេញ សាន ប៊ុនធឿន ចេញពីក្របខ័ណ្ឌកងទ័ព

76

 

ភ្នំពេញ ៖ នៅលើបណ្តាញសង្គមតេឡេក្រាមផ្លូវការ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២១ខែសីហាឆ្នាំ២០២២នេះ បានថ្លែងថា ចរិតពាលរបស់សាន ប៊ុនធឿន ប្រាកដជាមិនអាចកែប្រែបានឡើយ។ ដើម្បីជួយដល់សាន ប៊ុនធឿន និងប្រពន្ធកូន ខ្ញុំនិង
ភរិយា បានជួយលុយដើម្បីសាន ប៊ុនធឿន ទិញផ្ទះនៅ ថែមទាំងផ្តល់លុយជូន សាន ប៊ុនធឿន ៥០០ដុល្លារ ក្នុងមួយខែ តាំងពីឆ្នាំ២០១៨មក។

ខ្ញុំធ្លាប់បានអប់រំសាន ប៊ុនធឿន កុំឱ្យស៊ីផឹកជេរបញ្ចោរ តែចរិតមនុស្សនេះ កែមិនឡើងឡើយ។
ដើម្បីជៀសវាងនូវការយល់ច្រឡំណាមួយ កើតឡើងថ្ងៃនេះ ខ្ញុំបានបញ្ជាឱ្យមេបញ្ជាការអង្គរក្ស ស្នើសុំបណ្តេញ សាន ប៊ុនធឿន ចេញពីក្របខ័ណ្ឌកងទ័ព៕

អត្ថបទដែលជាប់ទាក់ទង