ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខណ្ឌច្បារអំពៅ ចុះសួរសុខទុក្ខ និងនាំយកអំណោយទៅចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់​ នៅភូមិ​កោះនរា ជាច្រើនគ្រួសារ

77
ភ្នំពេញ៖ លោក​ ចេង​ មុនីរ៉ា​ អភិបាលខណ្ឌច្បារអំពៅ​ និងលោក-លោកស្រីជាអភិបាលរង​ខណ្ឌ នៅរសៀលថ្ងៃទី២៥ខែកញ្ញា​​ ឆ្នាំ២០១៨នេះ បានចុះសួរសុខទុក្ខ និងនាំយកអំណោយទៅចែកជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់​ ស្ថិតនៅភូមិ​កោះនរា សង្កាត់និរោធ​  ចំនួន ១០៥គ្រួសារ ហើយលោកអភិបាលនិង
ក្រុមការងារក្រៅពីសំណេះសំណាលហើយ នូវបាននាំយកអំណោយទាំងនេះទៅប្រគល់ដល់ខ្នងផ្ទះផងដែរ។
   មន្ត្រីរដ្ឋបាលខណ្ឌច្បារអំពៅបានអោយដឹងថា អំណោយដែលត្រូវផ្តល់ជូននេះ ក្នុងម្នាក់ៗ ទទួលបានអង្ករ ចំនួន​ ១០គីឡូ​ ទឹកត្រី​០២ដប​ ទឹក​ស៊ីអ៊ីវ​ ០២ដប​  និងស្ករស​ ០,៥គីឡូ ។
   ក្នុងឱកាសនោះ លោក​ ចេង​ មុនីរ៉ាក៏ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ និងការសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចអគ្គមហាសេនបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះធម្មជាតិ ទឹកជំនន់ទាំងអស់​ ហើយ លោក​ ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ទៅលើសុខភាព ដោយរក្សាអនាម័យ និងពិសារទឹកឆ្អិន ជានិច្ច៕
អត្ថបទដែលជាប់ទាក់ទង