ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរងខេត្តព្រះសីហនុ អញ្ជើញផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយណាដែលស្ថិតនៅក្រោមបញ្ញតនៃច្បាប់ ស្តីពីការងារជូនកម្មករ កម្មការិនីរោងចក្រ ស្ថិតនៅឃុំអណ្តូងថ្ម ស្រុកព្រៃនប់

87

ព្រះសីហនុ៖ រសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយណាដែលស្ថិតនៅក្រោមបញ្ញតនៃច្បាប់ ស្តីពីការងារជូនកម្មករ កម្មការិនីរោងចក្រMan Ou Garment Co.,LTD ប្រមាណ ២០០០ នាក់ ស្ថិតនៅឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ថ្លែងក្នុងពិធីនោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានថ្លែងថា៖ របបសន្តិសុខសង្គមផ្នែកប្រាក់សោធន ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដែលជារបបសន្តិសុខសង្គមថ្មី ទៅកាន់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិតដែលកំពុងបម្រើការងារក្នុងវិស័យឯកជនទាំងអស់ ឱ្យទទួលបានការយល់ដឹងអំពីនីតិវិធី លក្ខខណ្ឌ និងការទទួលបានអត្ថប្រយោជន៍តាមរយៈរបបសន្តិសុខសង្គមថ្មី

ឯកឧត្តម ម៉ាង ស៊ីណេត បានលើកឡើងបន្តថា ក្រោមម្លប់សន្តិភាព សម្តេចតេជ ហ៊ុន សែន បានប្រឹងប្រែងកៀងគរ អ្នកវិនិយោគ ក្នុងប្រទេសរបស់យើង ខេត្តរបស់យើង ដើម្បីអោយបងប្អូនមានការងារធ្វើ មានប្រាក់ខែសមរម្យ ក្នុងការចិញ្ចឹមជីវភាពក្នុងគ្រួសារ ក្រៅពីរកកាងារអោយធ្វើហើយ ត្រូវគិតពីអនាគត ចាស់ទៅគាត់អត់ការងារធ្វើ ត្រូវគិតគូពីរប្រភពចំណូលរបស់គាត់ ទើបដូច្នោះហើយ រាជរដ្ឋាភិបាលកម្ពុជា ខិតខំបង្កើត ប.ស.ស ឫរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ដើម្បីអោយបងប្អូនទាំងអស់កម្មករ កម្មការនី ដែលគាត់ចាស់ទៅ គឺមានចំណូល អាចចាយរួច ដោះស្រាយខ្លួនរបស់គាត់។

ឯកឧត្តម ម៉ា ស៊ីណេត បន្តទៀត កម្មករ កម្មការនី គឺជាវិរៈបុរស វិរៈនារី ជាខឿនសេដ្ឋកិច្ចជាតិ និងសូមចូលរួមកោតសរសើរដែលបានមកចូលរួមខិតខំធ្វើការងារ ជាមួយសង្គមជាតិ និងមិនយកពេលវេលាទៅដើរលេង បែឡោ និងសូមអោយតម្លៃបងប្អូនជាវិរៈបុរស វិរៈនារី នៃសេដ្ឋកិច្ចជាតិ ៕

អត្ថបទដែលជាប់ទាក់ទង