ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌកំបូល ចុះពិនិត្យការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ របស់មន្ត្រីសុខាភិបាលមណ្ឌលសុខភាព នៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិពោធិ៍សែនជ័យ

177

 

ភ្នំពេញ៖នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល រួមជាមួយលោក ហោ វាសនា អភិបាលរងខណ្ឌ និងមន្ត្រីពាក់ព័ន្ធបានអញ្ជេីញចុះពិនិត្យសកម្មភាពចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ របស់មន្ត្រីសុខាភិបាលមណ្ឌលសុខភាព នៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិពោធិ៍សែនជ័យ នៅរោងចក្រ ថប សាមមីត(Top Summit Garment Factury Inc) ស្ថិតនៅផ្លូវជាតិលេខ ៤ ភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល ដែលមានកម្មករសរុបចំនួន ៥,៨៥១នាក់ ជាលទ្ធផលក្នុងថ្ងៃនេះចាក់វ៉ាក់សាំងបាន ចំនួន ២,៧៣០នាក់ ដែលក្នុងនោះរួមមាន៖
ដូសទី ១ សរុប ០០នាក់, ដូសទី ២ សរុប ០០នាក់,
ដូសទី ៣ ចាក់បានសរុប ១២នាក់ស្រី,
ដូសទី ៤ ចាក់បានសរុប ៣៩ នាក់ស្រី និង
ដូសទី ៥ ចាក់បានសរុប ២៦៧៩ នាក់៕

អត្ថបទដែលជាប់ទាក់ទង