ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ មេក្លោង និង អ្នករួមគំនិតក្បត់ ត្រូវតុលាការកោះហៅ

128

ភ្នំពេញ ៖ ជឿថាក្រុមម្សៀសម រង្ស៊ីហ៊ានចូលខ្លួនមកកាន់តុលាការឬក៏អត់?សម្រាប់នាយខ្ញុំអ្ហ៊ែសឆ្លើយថាចាំតែហ៊ានតើ ។
នរណាក៏ដឹងថាពួកគាត់ភាគច្រើនមានសញ្ជាតិ២ម្ល៉ោះហើយចាំតែល្ងង់ដើរថយ
ក្រោយមកដេកគុកតើ?ដេកនៅស្រុកបារាំង អាមេរិក អូស្ដ្រាលីអេះពងឯណោះវាសម្បើម
យក្សជាង។មិនតែប៉ុណ្ណោះមួយឬ២ខែជិះយន្ដហោះទៅសុំស្រោមសំបុត្រគេយកលុយមកចាយយ៉ាងត្រជាក់ចិត្តឯណោះ ។

លោក សម រង្ស៉ី និងមេខ្លោង៧នាក់ទៀត ក្នុងសំណុំរឿងរួមគំនិតក្បត់ ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចេញដីការកោះហៅឱ្យចូលសវនាការ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ។ នេះបើតាមដីការកោះ ចេញដោយលោក សេង ហៀង ។
ដីការកោះហៅ លោកសមរង្ស៉ីនិងបក្ខពួកសរុប៣៤នាក់ត្រូវបានសមត្ថកិច្ចដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការងនគបាលរាជធានភ្នំពេញ ទទួលផែនសន្តិសុខ យកទៅបិទសាលាសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ នារសៀល ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ម្សិលម៉ិញនេះ។

ដំបូងឃើញគេរោមមើលអ៊ូរៗស្មានតែមានស្អីល្អមើលគឺគេបិទដីការកោះហៅឲ្យចូល
ខ្លួនសោះ។នរណាក៏គេដឹងដែរថាករណីបទល្មើសរួមគំនិតក្បត់នេះបានប្រព្រឹត្តទៅកាលពីឆ្នាំ២
០២០ និងឆ្នាំបន្តបន្ទាប់ទៀត ជាមួយនឹងផែនការប្រកាសវិលត្រឡប់មកប្រទេសកម្ពុជា ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
អីយ៉ា ! ចង់ផ្ដួរំលំរដ្ឋាភិបាលផង?ខ្មែរក្រហមមានទ័ព មានកាំភ្លើង រថក្រោះនៅពេញ
ព្រៃគងគេហៅចូលស្រុកបានចុះទម្រាំសំ រង្ស៊ីមានកម្លាំងប៉ុន្មានដែលចង់ផ្ដួលរំលំរដ្ឋាភិបាល
នោះ ? ចំបានចំជាអាចម៍ធំជាងក្ដិតហើយ ។

មេខ្លោងក្នុងសំណុំរឿងនេះរួមមាន លោក សម រង្ស៉ី, លោក អេង ឆៃអ៊ាង, លោកស្រី មូរ សុខហួរ, លោក នុត រំដួល, លោក ម៉ែន សុថាវរិទ្ទ្រ, លោក ឡុង រី, លោក អ៊ូ ច័ន្ទឫទ្ធិ និង លោក ហូរ វ៉ាន់ នឹងគេនិងឯងដែរ។
ធ្វើតំណាងរាស្រ្តសុខៗទំំនងជាទំនេរពេកបានជាចេះតែដើរទៅអង្រួបសោរគុកលេង
បែបនេះបានជាជ្រុលអង្រួនហើយមិនព្រមចូលសាកមើលតើរសជាតិគុកហ្នឹងវាយ៉ាងម៉េច?ចំជាអាមិនទាន់ស្គាល់ងាប់មែន ៕

អត្ថបទដែលជាប់ទាក់ទង