ឃើញប្រពន្ធគេចងពុងសារុងងូតទឹកសាច់សខ្ចី ចាប់រំលោភបានសម្រេច, គេចខ្លួនជាង១០ថ្ងៃ ត្រឡប់មកវិញ ត្រូវនគរបាលចាប់ខ្លួន
រាជធានីភ្នំពេញ ៖ ជុងមិនភ្លេចកុក បុរសម្នាក់ដែលចាប់រំលោភសេពសន្ថវៈលើប្រពន្ធគេ រហូតបានសម្រេច រួចគេចខ្លួនបាត់រយៈពេល១១ថ្ងៃ ទើបត្រឡប់ចូលផ្ទះវិញ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំងចាប់វាយខ្នោះ។ បុរសនោះ បានឃើញស្ត្រីម្នាក់ ដែលជាអ្នកជិតខាងស្លៀកសារុងចងពុងបញ្ចេញសាច់សខ្ចី ក៏បានដាល់នាង១ដៃចំពោះ បណ្ដាលឲ្យនាងចុកឆ្អល់ បន្ទាប់មកបានចាប់ខ្ទប់មាត់ មិនឲ្យស្រែក និងរំលោភសេពសន្ថវៈ រហូតបានសម្រេច កាលពីថ្ងៃទី១៤ ខែកញ្ញា ២០១៨ វេលាម៉ោង៨ និង៣០នាទី នៅចំណុចបន្ទប់ទឹកប្រើរួមគ្នាជិតបន្ទប់ផ្ទះជួល ស្ថិតនៅក្នុងភូមិត្រពាំងអណ្តូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
កម្លាំងនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំង បានឲ្យដឹងថា បន្ទាប់ពីធ្វើសកម្មភាពហើយ ជនសង្ស័យបានរត់គេចខ្លួនអស់រយៈពេល១១ថ្ងៃ រហូតដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ទើបជនសង្ស័យខាងលើ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន បាននាំយកទៅសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់។ ជនសង្ស័យឈ្មោះ យាត រ៉ែម ហៅជេម អាយុ៣៥ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលភូមិកើតហេតុខាងលើ។ ជនរងគ្រោះ អាយុ២៣ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ដេរ ស្នាក់នៅបន្ទប់ជួលក្បែរគ្នានោះដែរ។ ស្ត្រីរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ នៅវេលាម៉ោង៨យប់ ថ្ងៃកើតហេតុ ក្រោយពេលចេញពីធ្វើការ មកដល់បន្ទប់ នាងបានដាំបាយ និងលាងចានឆ្នាំង រហូតរួចរាល់អស់ ទើបនាងផ្លាស់សម្លៀកបំពាក់ចេញ។
បន្ទាប់មកបានស្លៀកសារុងចងពុងរួច បានដើរទៅបន្ទប់ទឹក ដែលជាបន្ទប់ទឹកប្រើរួមគ្នា ខណៈនោះស្រាប់តែ ជនសង្ស័យ ដែលកំពុងស្ថិតនៅក្នុងបន្ទប់ទឹកនោះ ស្រាប់តែជនសង្ស័យ បានស្ទុះចេញមកដាល់នាងមួយដៃចំពោះ បណ្ដាលឲ្យនាងចុកឆ្អល់។ បន្ទាប់មកទៀតជនសង្ស័យបាន យកដៃខ្ទប់មាត់នាងមិនឲ្យស្រែក រួចធ្វើសកម្មភាពរំលោភនាង រហូតបានសម្រេច ហើយជនសង្ស័យ បាននិយាយគំមថា បើហ៊ាននិយាយរឿងនេះ ប្រាប់គេ នឹងតាមសម្លាប់ចោលហើយ។
ក្រោយរំលោភ និងគំរាមនាងរួច ជនសង្ស័យបានគេចខ្លួន ទៅបន្ទប់ជួលបាត់ទៅ លុះព្រឹកថ្ងៃទី១៥ ខែកញ្ញា ជនសង្ស័យ បានគេខ្លួនទៅស្រុកបាត់។ ចំណែកនាងបានប្រាប់ប្ដី និងប្ដឹងនគរបាល ឲ្យជួយអន្តរាគមន៍ រហូតដល់ថ្ងៃទី២៥ ខែកញ្ញា ទើបត្រឡប់មកវិញ ត្រូវនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំង ចាប់ខ្លួន និងនាំខ្លួនជននោះទៅសួរនាំ និងកសាងសុំណុំរឿង បញ្ចូនទៅតុលាការចាត់ការតាមច្បាប់៕