ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចុះបិទទីតាំងមានលួចលាក់ លេងល្បែងអនឡាញ (ជល់មាន់អនឡាញ) ជ្រកក្រោមផ្លាកឡូតូ ចំនួន០២ទីតាំង

95

ខេត្តតាកែវ ៖ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ កម្លាំងអធិការដ្ឋាននគរបាលស្រុកគិរីវង់ បានចុះបិទទីតាំងមានលួចលាក់លេងល្បែងអនឡាញ(ជល់មាន់អនឡាញ)ជ្រកក្រោមផ្លាកឡូតូចំនួន០២ទីតាំង ក្នុងនោះ ទីតាំងទីមួយនៅចំណុចផ្ទះឈ្មោះ អ៊ួន សាលី ភេទប្រុស អាយុ៤០ឆ្នាំ ស្ថិតក្នុងភូមិខ្វាវ ឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវ និងទីតាំងទីពីរ នៅផ្ទះរបស់ឈ្មោះ ហង់ ជា ភេទប្រុស អាយុ៧១ឆ្នាំ ស្ថិតក្នុងភូមិច្រកជីគាំ ឃុំកំពែង ស្រុកគិរីវង់ ដែលម្ចាស់ផ្ទះទាំងពីរខាងលើ បានជួលទីតាំងឱ្យក្រុមហ៊ុនឆ្នោតឡូតូ១២ខ្ទង់(អនឡាញ) ហើយមានលួចលាក់ឡាយវីដេអូភ្នាល់មានជល់អនឡាញ ខុសពីអាជ្ញាប័ណ្ណ។

ក្រោយពីទទួលបានព័ត៌មាន ដែលបានចុះផ្សាយរបស់សារព័ត៌មានមួយចំនួន លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបញ្ជាកម្លាំងអធិការដ្ឋាននគរបាលស្រុកគិរីវង់ ចុះធ្វើការស្រាវជ្រាវ និងពិនិត្យឃើញថាពិតជាមានប្រាកដមែន ទើបសម្រេចធ្វើកិច្ចសន្យាអប់រំណែនាំ លើកទីមួយ បញ្ឈប់មិនឱ្យធ្វើសកម្មភាពលេងល្បែងស៊ីសងខុសច្បាប់តទៅទៀតឡើយ។

អត្ថបទដែលជាប់ទាក់ទង