ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តព្រះសីហនុ បិទការប្រកួតកីឡាសិស្សបឋម សិក្សា និងមធ្យមសិក្សាជ្រើសរើសជើង ឯកថ្នាក់ខេត្តប្រចាំឆ្នាំ២០២១-២០២២

63

តព្រះសីហនុ  ៖ រសៀលថ្ងៃសៅរ៍ ទី២៧ ខែសីហា ឆ្នាំ ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានអញ្ជើញបិទការប្រកួតកីឡាសិស្សបឋម សិក្សា និងមធ្យមសិក្សាជ្រើសរើសជើង ឯកថ្នាក់ខេត្តប្រចាំឆ្នាំ២០២១-២០២២ នៅសាលាអនុវិទ្យាល័សសម្តេចឪ ស្ថិត នៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។

លោកស្រី អ៊ុច សុភា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ បានរាយការណ៍ពីសកម្មភាពប្រកួតកីឡាជ្រើសរើសជើងសិស្សបឋមសិក្សា និងមធ្យមសិក្សាប្រចាំឆ្នាំសិក្សា២០២១ -២០២២ ជាសក្ខីភាពលើកស្ទួយវិស័យអប់រំកាយ និងកីឡានៅខេត្តព្រះសីហនុ រយៈពេលពីរថ្ងៃកន្លងមក យើងរកឃើញក្រុមកីឡាដែលទទួលបានជ័យលាភីលើ៖
-វិញ្ញាសាបាល់ទះកុមារ៉ា ចំណាត់ថ្នាក់លេខ១ បានទៅសាលាបឋមសិក្សាកំពង់សីលា ស្រុកកំពង់សីលា លេខ២ បានទៅសាលាបឋមសិក្សា ហ៊ុន សែន បិតត្រាំងមិត្តភាពជាំងស៊ូ ស្រុកព្រៃនប់
-វិញ្ញាសារបាល់ទាត់ លេខ១ បានទៅសាលាបឋមសិក្សា ហ៊ុន សែនកំពង់ សីលា ស្រុកកំពង់សីលា លេខ២ បានសាលាបិតត្រាំងមិត្តភាពជាំងស៊ូ ស្រុកព្រៃនប់ និងលេខ៣ បានទៅសាលា បឋមសិក្សាទំនប់រលកថ្មី ស្រុកស្ទឹងហាវ។

-វិញ្ញាសាមធ្យមសិក្សាផ្នែកបាល់ទាត់បុរស លេខ១ វិទ្យាល័យជីវិតក្រុងព្រះសីហនុ លេខ២ វិទ្យាល័យ ហ៊ុន សែន កំពង់សិលា ស្រុកកំពង់សីលា លេខ៣ វិទ្យាល័យ ហ៊ុន សែន ស្មាច់ដែង ស្រុកព្រៃនប់។
-វិញ្ញាសាបាល់ទះផ្នែកបុរស លេខ១ វិទ្យាល័យ ហ៊ុន សែន ព្រៃនប់ ស្រុកព្រៃនប់ លេខ២ វិទ្យាល័យស្ទឹងហាវ ស្រុកស្ទឹងហាវ លេខ៣ វិទ្យាល័យហ៊ុន សែន មិត្តភាពក្រុងព្រះសីហនុ។ ក្រៅពីនោះក៏មានវិញ្ញាសាអត្តពលកម្មដូចជា រត់ល្បឿន លោតកម្ពស់ លោត ចម្ងាយ ចោលដំដែកផងដែរ។

ឯកឧត្តម គួច ចំរើន អភិបាលព្រះសីហនុ មានប្រសាសន៍សំណេះ សំណាលជាមួយកីឡាករ កីឡាការិនីក្នុងឱកាសបិទការប្រកួតកីឡាសិស្សបឋម សិក្សា និងមធ្យមសិក្សាប្រចាំឆ្នាំ២០២១ -២០២២ តាងនាមឱ្យរដ្ឋបាលខេត្ត សូមថ្លែងការកោតសរសើរចំពោះមន្ត្រីអប់រំក្រុង ស្រុក និងប្រតិភូដឹកនាំកីឡាបានខិតខំបង្វឹក និងរៀបចំក្រុមកីឡា ចូលរួមប្រកួតបង្កលក្ខណៈ និងបង្កើតព្រឹត្តការណ៍ទៅដោយរលូនដោយទទួលខុស ត្រូវ។ ព្រឹត្តការណ៍ប្រកួតរយ:ពេល ២ថ្ងៃ គី២៦-២៧ ខែសីហា ឆ្នាំ២០២២ ប្រកបដោយស្មារីទទួលខុសត្រូវ និងទទួលយកលទ្ធផលចាញ់-ឈ្នះជាសេចក្តីថ្លៃថ្នូរ និងស្របតាមគោលការណ៍យុត្តិធម៌ និងមិត្តភាព។ ជោគជ័យនាពេលនេះ គឺកើតចេញពីការផ្តល់នូវកិច្ចសហការល្អធ្វើឱ្យដំណើការប្រកួតឆ្នាំនេះកាន់តែសុក្រឹត និងទទួលបាននូវលទ្ធផលវិជ្ជមាន។

វិស័យអប់រំកាយ និងកីឡាមិនគ្រាន់តែផ្តល់នូវកាយ សម្បទារឹងមាំដល់យុវជន យុវនារីរបស់យើងតែប៉ុណ្ណោះទេ ប៉ុន្តែវាបានធ្វើការអប់រំទៅលើផ្លូវចិត្ត និងសីលធម៌ ធ្វើយ៉ាងណាឱ្យពួកគេមានភាពអង់អាចក្លាហាន អំណត់ព្យាយាម និងចេះយោគ យល់គ្នាដោយប្រកាន់ភ្ចាប់នូវភាពយុត្តិធម៌ សុចរិតធម៌ ដើម្បីលើកកម្ពស់ប្រសិទ្ធិភាពការងារ ឆ្លើយតបបរិបទរីកចម្រើនរបស់សង្គមជាតិ។ យើងត្រូវបង្កើនសកម្មភាពឱ្យបានខ្លាំងក្លាថែម ទៀត និងបំផុសចលនាអប់រំកាយ និងកីឡាក្នុងស្រទាប់ប្រជាជនទាំងផ្នែកបរិមាណ និងគុណភាព។ ការលេងកីឡាគឺនាំមកនូវសុខភាព ជាធនធានចាំបាច់សម្រាប់អភិវឌ្ឍប្រទេសជាតិទៅអនាគត ស្របពេលដែលប្រទេសជាតិកំពុងមាន ការអភិវឌ្ឍរីកចម្រើនក្រោមការដឹកនាំរបស់សម្តេតតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា យក ចិត្តទុកដាក់វិស័យអប់រំកាយ និងកីឡា ជាផ្នែកមួយរបស់វិស័យអប់រំក្នុងការលើកកម្ពស់សុខមាលភាពរាងកាយ បញ្ញាស្មារតី មិត្តភាព សន្តិភាព កិច្ចសហប្រតិបត្តិការ និងឧត្តមភាពជាតិ តាមរយៈការប្រកួតកីឡាគ្រប់ប្រភេទ លើកស្ទួយវិស័យកីឡានៅកម្ពុជា ឆ្លើយ តបគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ឆ្ពោះទៅកាន់ស៊ីហ្ហេមលើកទី៣២ ឆ្នាំ២០២៣ ខាងមុខ។

ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន បានរួមអបអរសាទរក្រុមកីឡាករទទួលបានចំណាត់ថ្នាក់ជ័យលាភីលេខ១ ដល់លេខ៣ នៃការប្រកួតកីឡាសិស្សបឋម សិក្សា និងមធ្យមសិក្សាជើងឯកទូទាំងខេត្តឆ្នាំសិក្សា ២០២១-២០២២ ដូច្នេះត្រូវខិតខំហ្វិកហាត់បច្ចេកទេស បទបញ្ជា ក្រមសីលធម៌ និងកត្តារួមផ្សំ ដើម្បីបង្កើនសមត្ថភាពសម្រាប់ចូលរួមប្រកួតកីឡាថ្នាក់ជាតិ។ ចំពោះកីឡាកមិនបានទទួលចំណាត់ថ្នាក់ឆ្នាំនេះ ត្រូវព្យាយាមហ្វឹកហាត់ចូលរួមប្រកួតនៅឆ្នាំក្រោយៗទៀត។

ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការអំពាវនាវដល់យុវជនត្រូវចូលរួមចាក់វ៉ាក់សាំងឱ្យបានគ្រប់ដូស និងគ្រប់គ្នា ដើម្បីបង្កាកុំឱ្យឆ្លងជំងឺកូវីដ -១៩ ព្រោះជំងឺនេះមិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរទេ ដោយសារតែកម្ពុជាបានចាក់ស្រោចវ៉ាក់សាំង ដើម្បីបង្កើនភាពសាំដល់ប្រជាពលរដ្ឋចាប់ ពីកុមារអាយុ៣ឆ្នាំឡើង មិនតែប៉ុណ្ណោះការលេងកីឡាធ្វើឱ្យយុវជនយើងគ្រប់រូបចៀសផុតពីការទំនេរធ្វើសកម្មភាពផ្តេសផ្ដាសបង្កជាក្រុមបងតូច-បងធំ ចៀសផុតពីការសេពគ្រឿងញៀន គ្រឿងស្រវឹង ប្រព្រឹត្តអំពើឧបាយមុខផ្សេងៗនិងប្រើប្រាស់អំពើហឹង្សាក្នុងគ្រួសារបង្កឱ្យមានអស្ថិរភាពក្នុងសង្គមជាតិ៕

អត្ថបទដែលជាប់ទាក់ទង