ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រូប្រដាល់សកលជម្រើសជាតិ ប្ដូរយុទ្ធសាស្ត្របង្ហាត់

125

ភ្នំពេញ៖គ្រូបង្វឹកជម្រើសជាតិប្រដាល់សកលថ្មីរបស់កម្ពុជា លោក Kassymhanov Berikbol Amantayevichបានប្ដូរយុទ្ធសាស្ត្រថ្មីមួយសម្រាប់ការបង្វឹកដល់កីឡាករកីឡាការិនីជម្រើសជាតិកម្ពុជាដើម្បីសម្រេចឲ្យបាននូវគោលដៅរបស់សហព័ន្ធក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។

សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានដាក់គោលដៅក្នុងការធ្វើយ៉ាងណាយកឲ្យ
បានមេដាយមាសយ៉ាងហោចណាស់១គ្រឿងក្នុងកីឡាស៊ីហ្គេមឆ្នាំ២០២៣។ជាមួយគ្នានោះសហព័ន្ធក៏ទទួលបានការជួយជ្រោមជ្រែងក្នុងការនាំយកគ្រូបង្វឹកខាងលើមកបង្ហាត់ដល់កីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២។

លោក ប៊ុយ សោភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធប្រដាល់សកលកម្ពុជាបាននិយាយ ថា គ្រូបង្វឹកថ្មីមានកម្រិតបច្ចេកទេសក្នុងការបង្ហាត់ល្អ។គ្រូបង្វឹករូបនេះបានបង្ហាត់ស្របតាមបច្ចេកទេសស្តង់ដាអន្តរជាតិ។ កត្តាដែលលោកមើលឃើញ និងវាយតម្លៃបាននោះគឺថា គ្រូបង្វឹកថ្មីមានសមត្ថភាពពិតៗក្នុងការផ្ទេរបច្ចេកទេសដល់សិស្សគឺកីឡាករកីឡាការិនីទាំង
អស់នាពេលបច្ចុប្បន្ន។បង្ហាត់ឲ្យយល់និងចេះដកពីការវាយខ្លីមកវាយវែងដែលចំណុចនេះគឺកីឡាករ កីឡាការិនីអន្តរជាតិប្រើប្រាស់។
លោកអគ្គលេខាធិការបន្តថាបើតាមការយល់ឃើញរបស់គ្រូបង្វឹកផ្សេងៗពួកគាត់ទទួលស្គាល់ថា គ្រូបង្វឹកថ្មីរបស់យើងបង្ហាត់ល្អ។ ដោយក្នុងនោះគេឃើញថា ពួកគាត់ធ្លាប់ទៅហាត់នៅប្រទេសថៃគឺពួកគាត់បានរាយការណ៍មកថាការបង្វឹកគឺដូចទៅនឹង
ស្តង់ដាអន្តរជាតិដែលកីឡាករទាំងអស់ធ្លាប់ហាត់នៅថៃដែរ។បើនិយាយពីលទ្ធផលបច្ចេកទេសវិញគឺយើងឃើញថា ពួកគាត់ប្លែកច្រើន។ ជាពិសេសនោះកាលពីមុនកីឡាករយើងវាយខ្លី ប៉ុន្តែពេលនេះអាចវាយវែងបាន»។
ការផ្លាស់ប្ដូរបច្ចេកទេសនេះមានសារសំខាន់ណាស់ព្រោះការវាយវែងនេះគឺជាបច្ចេកទេសរបស់កីឡាករកម្រិតខ្ពស់អន្តរជាតិដូចជាថៃ ដូចជាកាហ្សាក់ស្ថាន រុស្ស៊ី និងគុយបា ជាដើម។ មែនទែនទៅការចេញវែងនេះវាមានសារសំខាន់បើទោះវាមានផលលំបាកសម្រាប់កីឡាករ
យើងសមទៅតាមហ្នឹងក៏ដោយត្រូវតែឲ្យពួកគាត់ហ្វឹកហាត់ដែរព្រោះថាបើប្រកួតដូចពួកគាត់ហាត់រៀនពីមុន វាពិបាកនឹងទទួលបានជោគជ័យ៕

អត្ថបទដែលជាប់ទាក់ទង