ប្រជាពលរដ្ឋបានស្វែងយល់ពីការរីកចម្រើនវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក
លោក ទេសរដ្ឋមន្ត្រីក្រសួងសាធារណការ បានបញ្ជាក់ថា យើងជាខ្មែរ ត្រូវស្វែងយល់ពីការរីកចម្រើនរបស់ប្រទេសជាតិ បណ្ដុះស្មារតីភាពជាម្ចាស់ការ ស្រឡាញ់ថែរក្សា និងការពារសមិទ្ធផលដ៏មានតម្លៃរបស់យើងឱ្យបាន គង់វង្ស លុះក្នុងតម្លៃណាក៏ដោយ ដើម្បីទុកជាកេរ្តិ៍មរតកសម្រាប់អ្នកជំនាន់ក្រោយ
ថ្ងៃពុធ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំមន្ត្រីរាជការក្រសួងសាធារណការ និងដឹកជញ្ជូន និងប្រជាពលរដ្ឋស្រុកកោះធំប្រមាណ៥៦៧នាក់ ធ្វើដំណើរកំសាន្តតាមរថភ្លើង ពីភ្នំពេញទៅស្ថានីយ៍រមាស ខេត្តកំពង់ឆ្នាំង។
ដំណើរកំសាន្តតាមរថភ្លើងនេះ ធ្វើឡើងដើម្បីអបអរសាទរសមិទ្ធផលថ្មីរបស់ រាជរដ្ឋាភិបាល ក៏ដូចជាប្រទេសជាតិ ទាំងមូល និងដើម្បីឱ្យប្រជាពលរដ្ឋបានស្វែងយល់ពីការរីកចម្រើនវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក ភាព សំបូរសប្បាយរបស់បងប្អូនប្រជាពលរដ្ឋនៅតំបន់ផ្សេងៗ និងបានកំសាន្តសប្បាយនឹងសម្រស់ធម្មជាតិ ដ៏ត្រកាលនៅតាមដងផ្លូវនារដូវភ្ជុំបិណ្ឌ ក៏ដូចជាការបណ្ដុះស្មារតីភាពជាម្ចាស់នៃទ្រព្យសម្បត្តិដ៏មហា សាលនេះឱ្យចូលរួមថែរក្សាការពារឱ្យបានគង់វង្សដើម្បីជាមរតកសម្រាប់អ្នកជំនាន់ក្រោយបន្តបន្ទាប់ ទៀតផងដែរ។
ថ្លែងទៅកាន់ប្រជាពលរដ្ឋ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងសាធារណការ និងដឹកជញ្ជូនទាំងអស់ លោក ទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ ផ្លូវដែកភាគខាងជើង ត្រូវបានតភ្ជាប់ទាំងស្រុងពីភ្នំពេញទៅ ប៉ោយប៉ែត និងគ្រោងតភ្ជាប់ជាមួយផ្លូវដែករបស់ព្រះរាជាណាចក្រថៃនាពេលខាងមុខដើម្បីពង្រីកសក្ដា នុពលសេដ្ឋកិច្ចរបស់ប្រទេសជាតិ បន្ទាប់ពីត្រូវបានកាត់ផ្តាច់អស់រយៈពេល៤៥ឆ្នាំកន្លងមក។
សូមបញ្ជាក់ផងដែរថា៖ នេះគឺជាលើកទីពីរហើយ ដែលលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំ មន្ត្រីរាជការក្រសួងសាធារណការ និងដឹកជញ្ជូន និងប្រជាពលរដ្ឋស្រុកកោះធំធ្វើដំណើរកំសាន្តតាមរថភ្លើងដើម្បី ស្វែងយល់ពីការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធដឹកជញ្ជូន។
លោក ទេសរដ្ឋមន្ត្រី បានបន្តថា៖ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត សន្តិភាពនិយម អភិវឌ្ឍន៍ និយម អមដោយគោលនយោបាយឈ្នះៗ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហេដ្ឋារចនាសម្ព័ន្ធគ្រប់វិស័យត្រូវបានអភិវឌ្ឍ និងធ្វើទំនើបកម្មជាបន្ត បន្ទាប់។ លើសពីនេះទៅទៀត រាជរដ្ឋាភិបាលបានកំពុងស្វែងរកវិនិយោគិនដើម្បី វិនិយោគលើវិស័យផ្លូវ ដែកល្បឿនលឿនពីភ្នំពេញទៅសៀមរាប និងពីភ្នំពេញទៅបាវិតផងដែរ៕