ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពោតជាដំណាំកសិផលកម្ពុជាទី២ ដែលចិនអនុញ្ញាតឲ្យនាំចូលទីផ្សារខ្លួនដោយផ្ទាល់

223

 

ភ្នំពេញ៖ ការនាំចេញដំណាំពោតនៅកម្ពុជា ទៅកាន់ប្រទេសចិន បានបញ្ចប់នីតិវិធីទាំងស្រុង សម្រាប់ការនាំចេញ ដើម្បីនាំចូលដំណាំពោតនេះ ជាផ្លូវការចូលទៅកាន់ទីផ្សារប្រទេសចិន។
យោងតាមការចុះផ្សាយក្នុងហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ បាន បញ្ជាក់ឲ្យដឹងថា ដំណាំពោតនៅប្រទេសកម្ពុជា ត្រូវបានអនុញ្ញាតឲ្យនាំចេញដោយផ្ទាល់ ទៅកាន់ប្រទេសចិន ពោលគឺភាគីចិន បានបញ្ចប់នីតិវិធីទាំងស្រុង សម្រាប់ការនាំ ចេញដំណាំពោតពីកម្ពុជាទៅកាន់ទីផ្សារជាផ្លូវការក្នុងឆ្នាំ២០២២នេះ។
តាមបើការបញ្ជាក់ពីស្ថានទូតចិនបាន បញ្ជាក់ថា៖ នាថ្ងៃទី២៧ ខែសីហា រដ្ឋបាលគយប្រទេសចិន បានផ្សព្វផ្សាយបញ្ជីឈ្មោះក្រុមហ៊ុន ដែលបានចុះបញ្ជីក្នុងការនាំចេញដំណាំពោតនៅកម្ពុជា ទៅកាន់ប្រទេសចិន មានន័យថា ដំណាំពោតនៅកម្ពុជា បានបញ្ចប់នីតិវិធីទាំងស្រុង សម្រាប់ការនាំចេញ និងត្រូវបានអនុញ្ញាតឲ្យនាំ ចេញទៅកាន់ប្រទេសចិន ។

ស្ថានទូតចិនប្រចាំកម្ពុជា បានគូសបញ្ជាក់ថា នេះគឺជាផលិតផលកសិកម្មទី២ របស់កម្ពុជា ដែលត្រូវបានអនុញ្ញាតឲ្យនាំចេញទៅកាន់ប្រទេសចិន ក្នុងឆ្នាំ២០២២នេះ កិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិន និងកម្ពុជា បានបង្កើនសមិទ្ធផលថ្មីៗបន្ថែមទៀត។

ថ្មីៗនេះ ភាគីចិនបានបង្កើនចំនួននាំ ចេញកសិផលរបស់កម្ពុជា សម្រាប់ការនាំចេញកាន់តែច្រើន ទៅកាន់ទីផ្សារ
ចិនដោយផ្ទាល់ ដែលពីពេលមុនកសិផលទាំងនេះ បាននាំចូលទៅប្រទេសទី៣សិន បន្ទាប់មកទើបនាំចេញបន្តទៅប្រទេសចិន។
គួរបញ្ជាក់ថា៖ បើយោងតាមរបាយការណ៍ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា បច្ចុប្បន្ន ផលិតផលកសិកម្មរបស់កម្ពុជា ដែលអាចនាំចេញប្រទេសចិនរួមមាន៖ អង្ករ ដំឡូងមីក្រៀម គ្រាប់ស្វាយចន្ទីចេក និងផ្លែស្វាយ ហើយផ្ទៃដីដាំដុះពោតក្រហមមានប្រមាណ១៤ម៉ឺនហិកតា និងមានទីផ្សារ នាំចេញទៅក្រៅប្រទេស ដូចជាប្រទេស ថៃ វៀតណាម កូរ៉េ បង់ក្លាដេសជាដើម៕. សំរិត

អត្ថបទដែលជាប់ទាក់ទង